ប្រញាប់ឡើង! អ្នកទិញឡានតៗគ្នាមួយទឹក ដែលរកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិតភ្លាម
ភ្នំពេញ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានទិញឡានតៗគ្នាមួយទឹក ដែលរកម្ចាស់ដើមមិនឃើញ ត្រូវប្រញាប់ដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត។ នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្តីប្រកាសកាលពីពេលថ្មីៗនេះ។
ក្រសួងក៏បានបន្ថែមទៀតថា សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។
ចំពោះឯកសាររួមមាន៖
– ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)
– បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត
– កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។
– លិខិតទិញលក់
– អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)៕ ដោយ៖ហុង