Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជា​ចែក​បទ​ពិសោធន៍​​ការ​ចាប់ផ្តើម​ទេសចរណ៍​ក្នុងស្រុក​ឡើង​វិញដល់​សមាជិក​អាស៊ាន​-​កូរ៉េ

រាជធានី​ភ្នំពេញ​៖ នា​សិក្ខាសាលា​ទេសចរណ៍​អាស៊ាន​-​កូរ៉េ ស្តី​ពី​ការ​ស្តារ​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ «​ទេសចរណ៍​ឆ្លាត​វៃ​សម្រាប់​អាស៊ាន និង​កូរ៉េ​» នា​រសៀល​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ​លោក​ ថោ​ង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​ប្រទេស​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ទេសចរណ៍​ផ្ទៃក្នុង ក្រោម​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រសួងទេសចរណ៍​។

ជា​លទ្ធផល កម្ពុជា​ទទួល​បាន​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ ១.៥​លាន​នាក់ ក្នុង​កំលុង​ពេល​សង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​រយៈពេល​៥​ថ្ងៃ ដែល​រក​ចំណូល​ចូល​ថវិកាជាតិ​ប្រមាណ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ទទួល​បានការ​គាំទ្រ និង​កោតសរសើរ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​។ លោក ថោ​ង រដ្ឋ​សក្តិ ក៏​បាន​បន្ត​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ប្រទេស​សមាជិក​អាស៊ាន​បាន​ស្នើ​កម្ពុជា​ដឹកនាំ ក្នុង​ការ​រៀបចំ​វិធាន​សុវត្ថិភាព និង​អនាម័យ​អាស៊ាន សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍​អាស៊ាន និង​រៀបចំ​បង្កើត​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។

លោក​អគ្គនាយក​ក៏​បាន​សង្ខេប​ជូន​អង្គប្រជុំ​ថា ដើម្បី​ជំរុញ​ទំនុកចិត្ត​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​អាស៊ាន ដែល​ប្រទេស​សមាជិក​អាស៊ាន​ក៏​បាន​សម្រេច​រៀបចំ​៖ ទី​១៖ ផែនការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​អាស៊ាន​បន្ទាប់​ពី Covid-19 ទី​២៖ គោលការណ៍​ណែនាំ​រួម​អាស៊ាន​ស្តី​ពី​សុវត្ថិភាព និង​អនាម័យ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន ទី​៣៖ រៀបចំ ASEAN Travel Bubble Scheme​។

គួរ​បញ្ជាក់​ថា សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​-​កូរ៉េ និង​ផ្នែក​ឯកជន​មួយ​ចំនួន រួម​មាន​៖ លោក លី ហ៉ី​យុក (Lee Hyuk) អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ លោក បេ​នី​តូ ស៊ី បេង​ហ្សន ជេ​អរ (Benito C. Bengzon JR) អនុរដ្ឋលេខាធិការ​ទេសចរណ៍​ហ្វី​លី​ពី​ន លោក ហ៊ែ​រី ហ្វា​ង (Harry Hwang) នាយក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក (UNWTO) និង​អគ្គរដ្ឋទូត​នៃ​ប្រទេស​អាស៊ាន​ទាំង ១០ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​សរុប​ប្រមាណ ៦០​រូប​។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​វិស័យ​ទេសចរណ៍ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ទេសចរណ៍​ក្នុង​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​កូរ៉េ​ខាងត្បូង ចែករំលែក​ព័ត៌មាន​ថ្មី​ៗ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ល្អ​ៗ ដែល​បាន​អនុវត្ត​ដោយ​ស្ថាប័នរដ្ឋ និង​ឯកជន ក្នុង​ការ​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់ទំនង​ទេសចរណ៍​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​កូរ៉េ ជា​ពិសេស​តាម​រយៈ​ទេសចរណ៍​ឆ្លាត​វៃ (Smart Tourism)៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676622