Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​មាតាបិតា​សិស្សកំពុង​ស្ទាក់ស្ទើរ​បង់ថ្លៃ​សិក្សា​ឲ្យ​កូនរៀនសាលាឯកជន

រាជធានី​ភ្នំពេញ​៖ មាតាបិតា អាណាព្យាបាលសិស្ស កំពុងស្ទាក់ស្ទើរក្នុងការចុះឈ្មោះឲ្យកូនចូលរៀននៅតាមសាលាឯកជន ព្រោះតែ សាលា​ឯកជន​មួយ​ចំនួន បាន​ប្រកាស​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ឆ្នាំ​សិក្សា​២០២០ -២០២១ ប៉ុន្តែ​សាលា​ទាំងនោះ​​មិន​ប្រាកដ​ថា ការ​សិក្សា​ត្រូវ​រៀន​ដោយ​ផ្ទាល់ ឬ​ការ​សិក្សា​តាម​អន​ឡាញ​ឡើយ​ ។ ​

អ្នកស្រី សោភា ដែល​មានកូន​ពីរ​នាក់​រៀន​ នៅ​សាលា​ឯកជន​មួយ ដែល​មាន​ស្តង់ដារ​ធ​ម្យ​ម បាន​និយាយ​ថា គាត់​ត្រូវ​បង់ថ្លៃ​សិក្សា​ឲ្យ​កូន​ពីរ​នាក់​របស់​គាត់​ចំនួន​៤​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ ​។ ប៉ុន្តែ​ឆ្នាំ​សិក្សា​ថ្មី​នេះ គាត់​មិន​ទាន់​សម្រេចចិត្ត​ថា ​ត្រូវ​បង់ថ្លៃ​សិក្សា ឬ​អត់​នោះ​ទេ ខណៈ​ដែល​ការ​ប្រកាស​របស់​សាលារៀន​កូន​អ្នកស្រី ឲ្យ​បង់ថ្លៃ​សិក្សា​បាន​ធ្វើ​ឡើង​ជាង​១​ខែ​ហើយ ​។

ម្តាយ​របស់​សិស្ស​រូប​នេះ​បញ្ជាក់​ថា អ្នកស្រីបារម្ភ​ខ្លាច​កូន​របស់​គាត់ ត្រូវ​រៀន​តាម​អន​ឡាញ​ទៀត​ ។ រៀន​តាម​អន​ឡាញ កូន​ៗ​របស់​អ្នកស្រី​ថា រៀន​មិន​ចេះ ហើយ​បើ​គិត​ពី​ថ្លៃ​សិក្សា​នោះ​ គឺ​វា​ថ្លៃ​ណាស់ ​។ «​ឆ្នាំ​កន្លង​ទៅ​ខ្ញុំ​បង់ថ្លៃ​ពេញ​មួយ​ឆ្នាំ​ឲ្យ​កូន តែ​ការ​រៀន​បាន​តែ​មួយ​ឆមាស កូ​វី​ដ​ចូល​មក​ដល់ ​។ ការ​សិក្សា​តាម​អន​ឡាញ​កូន​ៗ​ថា ​ពួក​គេ​រៀន​មិន​ចេះ ​។ ចំណែក​សាលា​មិន​បាន​បញ្ចុះ​ថ្លៃ​សិក្សា​ឲ្យ​មក​វិញ​នោះ​ឡើយ​» ។

អ្នកស្រី​សោភា និយាយ​ថា ​មាតាបិតា​សិស្ស​ជា​ច្រើន​ចង់បាន​ភាព​ប្រាកដប្រជា​ពី​សាលារៀន​ថា​ ការ​សិក្សា​ឆ្នាំ​ក្រោយ​នេះ រៀន​តាម​អន​ឡាញ​ ឬ​រៀន​ផ្ទាល់ ​ហើយ​បើ​រៀន​តាម​អន​ឡាញ​គួរ​ណា​បញ្ចុះតម្លៃ​សិក្សា​ខ្លះ​ទើប​សម ​។

ក្រសួង​អបរំ​បាន​ប្រកាស​ថា ​គ្រោង​បើក​សាលារៀន​ឡើង​វិញ​នៅ​ខែសីហា​ខាង​មុខ តែ​ការ​បើក​នោះ មាន​តែ​សាលា​មួយ​ចំនួន​តូច ដែល​មាន​ស្តង់ដា​បរិស្ថាន​សិក្សា​កម្រិត​ខ្ពស់​ប៉ុណ្ណោះ ​។

ទោះជា​ប្រកាស​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី តែ​បុគ្គលិក​សាលារៀន​ឯកជន​ជា​ច្រើន ក៏​មិន​ហ៊ាន​អះអាង​ថា​សាលារៀន​គាត់​នឹង​បង្រៀន​តាម​អន​ឡាញ ឬ​សិក្សា​ផ្ទាល់​នោះទេ ពីព្រោះ​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ការ​សម្រេច​របស់​ក្រសួង​។

​ទាក់ទិនក្នុងការបើកសាលារៀននេះដែរ កាលពីម្សិលមិញនេះ ថ្លែងពីខេត្តព្រៃវែង សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ប្រកាសថា សាលាថ្នាក់ឧត្តមសិក្សាអាចនឹងចូលរៀនមុនគេ ព្រោះកម្រិតសិក្សានេះ ងាយស្រួលក្នុងការគ្រប់គ្រង់ដោយសារតែនិស្សិតភាគច្រើនមានការយល់ដឹងខ្ពស់៕  

from: https://tnaot.com/km/m/detail/article/9489198