ប្រទេសក្រិក ៖ អ្នកទទួលខុសត្រូវនៃក្រុមពន្លត់ភ្លើងក្រិកម្នាក់ថ្លែងកាលពីថ្ងៃទី៩ កញ្ញា ថា
ភ្លើងបានឆាបឆេះជំរំជនភៀសខ្លួន MORIA លើកោះ LESBOS ក្រិក ។
ពុំមានអ្នករបួសណាម្នាក់ត្រូវបានរាយការណ៍ឡើយ ហើយមូលហេតុនៃការឆេះក៏នៅមិនទាន់ដឹងដែរ ។ អ្នកទទួលខុសត្រូវប៉ូលិសម្នាក់និយាយថា បណ្ដាជនអន្តោប្រវេសន៍ត្រូវបានប្រមូលទៅកាន់កន្លែងមានសុវត្តិភាព ។ សាក្សីទាំងឡាយរៀបរាប់ថា បានឃើញមនុស្សម្នានាំគ្នារត់ចាកចេញពីជំរំដោយនាំតែរបស់ផ្ទាល់ខ្លួនទៅជាមួយ ។
ជំរំជនភៀសខ្លួន MORIA មានមនុស្សរស់នៅប្រមាណជាជាង១២.០០០នាក់ គឹដល់ជាង៤ដងនៃសមត្ថភាពទទួល ។ ជំរំនោះតែងរងការរិះគន់ពីសំណាក់បណ្ដាអង្គការមនុស្សធម៌ដែលបរិហារពីលក្ខខណ្ឌកខ្វក់នៃជំរំនោះ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព