២៣០ពាន់នាក់នៅកូរ៉េខាងត្បូងជ្រួលជ្រើមកក់ Samsung Galaxy Z Fold 2 Thom Browne ទោះតម្លៃថ្លៃកប់ពពកក្ដី
យោងតាមរបាយការណ៍ថ្មីមកពីកូរ៉េខាងត្បូង ម៉ូដែលទូរសព្ទ Galaxy Z Fold2 របស់ក្រុមហ៊ុន Samsung កំពុងតែពេញទឹកខ្លាំង។
ពេលចេញស៊េរីធម្មតាតម្លៃត្រឹមតែ ១ ៩៩៩ ដុល្លារប៉ុណ្ណោះ ខណៈ Thom Browne ដែលជាផលិតផលមានចំនួនកំណត់មានតម្លៃខ្ពស់រហូតដល់ទៅ ៣ ៣០០ ដុល្លារ ហើយទោះបីជាវាមានតម្លៃខ្ពស់ដល់ថ្នាក់នេះក្ដីក៏បណ្ដាលអ្នកគាំទ្រប្រេនទូរសព្ទ Samsung នៅកូរ៉េខាងត្បូងមិនញញើតដៃនឹងកក់ឡើយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺមានមនុស្សកក់ទូរសព្ទខ្លួនពីរនេះច្រើនរហូតដល់ ២៣០ ០០០ នាក់បើយោងបានស្ថិតិប៉ាន់ស្មានដែលក្នុងមួយឈុតនោះមាន Galaxy Buds Live និង Galaxy Watch3 ផងដែរ។
ចំនែកបញ្ហាសំខាន់គឺត្រង់ថាក្រុមហ៊ុន Samsung មានគម្រោងផលិតស៊េរី Thom Browne មានចំនួនកំណត់ត្រឹមតែ ៥ ០០០ គ្រឿងប៉ុណ្ណោះ និងដាក់លក់ក្នុងទីផ្សារកូរ៉េខាងត្បូងត្រឹមតែ ១ ០០០ គ្រឿងទេ ពោលគឺបានន័យថាលុះត្រាតែអ្នកមានសំណាងបំផុតទើបអាចមានឱកាសស្រវ៉ាទិញ Galaxy Z Fold2 Thom Browne នេះបាននៅពេលក្រុមហ៊ុនចាប់ផ្ដើមចេញលក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែ កញ្ញា ខាងមុខនេះ។ ប្រែសម្រួលដោយ៖ រីតា
ខាងក្រោមនេះជាវីដេអូរបស់ Galaxy Z Fold2 Thom Browne!
(ប្រភពវីដេអូ៖ Samsung)