Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កសិករដាំត្រឡាចមានទឹកមាត់លេបហើយ ខណៈឆ្នាំនេះទទួល​បាន​ផល​ល្អ​ប្រសើរ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកប​មុខរបរ​ធ្វើ​ចំការ​ដាំ​បន្លែ​របស់​ប្រជា​កសិករ​ឆ្នាំ​នេះ ទទួល​បាន​ផល ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ដោយសារ​តែ​ឆ្នាំ​នេះ​ទឹកតូច ហើយ​ភ្លៀង​តិច​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​ដំណាំ លូតលាស់​បាន​ល្អ និង​ទទួលផល​ល្អ​ប្រសើរ ចំណែក​ទីផ្សារ​ក៏​មាន​ហាងឆេង​ផង​ដែរ ។ នេះ​បើ តាម​ការ​ឱ្យ​ដឹង​ពី​ប្រជា​កសិករ ដែល​ធ្វើ​កសិក​កម្ម​ដាំ​បន្លែ​នៅ​តាម​ទី​ទំនាប នានា​នៅ​តាម​ដង ទន្លេមេគង្គ ។

លោកស្រី ស្រ៊ុ​ន វ៉ា​ន់​ចាន់​ណា អាយុ ៣១​ឆ្នាំ​ជា​ប្រជា​កសិករ​ដាំ​ត្រឡាច​នៅ​ក្នុងភូមិ បាក់​ខែង សង្កាត់​ព្រែក​លៀប បានឱ្យ​ដឹង​ថា ការ​ប្រកប​មុខរបរ​ដាំ​ត្រឡាច ឆ្នាំ នេះ​បាន​ផល ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុខ ដោយសារ​តែ​ឆ្នាំ​នេះ មិន​ស្រូវ​មាន​ភ្លៀង​ធ្លាក់ ព្រោះ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​ទឹក​លិច​រង​ត្រឡាច​ធ្វើ​ឱ្យ​ដំណាំ រលួយ​មិន​អាច​លូតលាស់​បាន​ល្អ ។

ចំណែក​ទីផ្សារ​បន្លែ​នៅ​ផ្សារ​នាគ​មាស​ក៏​បាន​មាន​ហាងឆេង​ដែរ ។ ដំណាំ​ត្រឡាច មាន ភាព​ងាយស្រួល​ដាំ និង​ងាយ​បាន​ផល​ណាស់ តែ​មានការ​លំបាក​ថែទាំ​បោចស្មៅ​ជ្រួយដី​ដាក់ ជី​បន្តិច ។ លោកស្រី​ក៏​បានឱ្យ​ដឹង​ទៀត​ថា ដំណាំ​ត្រឡាច រយៈពេល​ប្រមាណ ២​ខែ​ទទួល​បាន ផល​ដោយ​គិត​ចាប់​តាំង ពី​ដាក់​បណ្តុះ​គ្រាប់​ផ្សាំ​រយៈពេល​ប្រមាណ ១២​ថ្ងៃ​ហើយ យក​ទៅ​ដាក់ ដាំ​នៅ​ចម្ការ​ថែទាំ​តែ​រយៈពេល​ប្រមាណ​ជាង ១​ខែ​ទៀត​បាន​បេះ​ផ្លែ​លក់​ហើយ ។

លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ឆ្នាំ​គាត់​ដាំ​បាន ៣​ដង ហើយ​បាន​ផល​បេះ​លក់​រហូត ។ ជា​រៀល​រាល់​ឆ្នាំ​ក្រុម​គ្រួសារ​របស់​គាត់​ដែល​មាន​សមាជិក ៧​នាក់ រួម​មាន ៖ ឪពុក ម្តាយ ប្តី ប្រពន្ធ និង​កូន បាន​ប្រកប​មុខរបរ​ដាំ​ដំណាំ​ត្រឡាច​លើ​ផ្ទៃដី​ប្រមាណ ២​ហិ​កតា ហើយ​ដាំ​ជា​ដំ ណា​ក់​កាល ។ ត្រឡាច ទទួលផល​រយៈពេល​វែង​រហូត​ដល់ ៣​ខែ​ទើប​វា​លែង​ផ្លែ ។ ក្រៅពី​ផ្លែ ខ្ចី​យក​ធ្វើ​បន្លែ ត្រឡាច ទុំ​អាច​យក​ទៅ​ធ្វើ​នំ​បាន​ថែម​ទៀត​ផង ។

លោកស្រី ស្រ៊ុ​ន វ៉ា​ន់​ចាន់​ណា បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​គាត់​បាន​បេះ​ត្រឡាច យក​ទៅ​លក់​ទៅ​ផ្សារ​បាក់​ខែ ឱ្យ​កម្មករ និង​អ្នក​ភូមិ និង​រយៈពេល ២​ថ្ងៃ​ម្តង​បេះ​យក​ទៅ​លក់ បោះ​ដុំ​នៅ​ផ្សារ​នាគ​មាស ដែល​បេះ​ម្តង​តែ ៦​រង​ប៉ុណ្ណោះ ដែល​រង​នីមួយ​ៗ​មាន​ទំហំ​ប្រមាណ ២០​ម៉ែត្រ គុណ ១០០​ម៉ែត្រ និង​ទទួល​បាន​ផល​ប្រមាណ​ពី ៣០០ ទៅ ៥០០​គីឡូក្រាម ដែល ក្នុង​នោះ​ត្រឡាច​តូច​ៗ លក់​បាន ២០០០​រៀល ១​គីឡូក្រាម​តម្លៃ​, ត្រឡាច​ធំ​ៗ​តម្លៃ ១២០០ រៀល​ក្នុង ១​គីឡូក្រាម ។

លោកស្រី​ក៏​បាន​បញ្ជាក់​ទៀត​ថា ត្រឡាច​របស់​គាត់​លក់ដាច់​ណាស់ ដោយ​គេ​ដឹង​ថា ជា​ត្រឡាច​មិន​បាន​ប្រើ​ជីគីមី​នោះ​ទេ គី​គ្រាន់​ដាក់​ជី​អាចម៍គោ និង​ជី​កែង​តែ​ប៉ុណ្ណោះ ។ ការ​ធ្វើ ចម្ការ​ដាំ​បន្លែ​ត្រឡាច បាន​ផល​ប្រសើរ​ណាស់​ដែល​ក្នុង​មួយ​ឆ្នាំ​ដាំ​បាន ៣​ដង និង​ទទួល​ចំ ណូ​ល​បាន​ជិត ១​ម៉ឺន​ដុល្លារ ដែល​ដាំ​លើ​ផ្ទៃដី​ប្រមាណ ២​ហិ​កតា ។

ក្រៅពី​ដាំ​ត្រឡាច លោក ស្រី​ក៏​បាន​ដាំពោត​, ទ្រព្យ​, ឪឡឹក ព្រមទាំង​ចិញ្ចឹម​គោ​ពូជ​ផង​ដែរ ។ លោកស្រី​បានឱ្យ​ដឹង​ទៀត ថា គាត់​ជា​កូន​កសិករ​មាន​បងប្អូន ៨​នាក់ មួយ​ជីវិត​តាំងពី​តូច​ដឹងក្តី បាន​ប្រកប​មុខរបរ​ធ្វើ​ចម្ការ រហូត​ជាមួយ​ឪពុក​ម្តាយ​កាក់​បក​ណាស់​ដោយ​បាន​ញ៉ាំង​ឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676506