ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងបង្កើននូវវិធីមួយចំនួនធើ្វយ៉ាងណាដើម្បីទិញបាននូវខែ្សបម្រើ Jadon Sancho មុនទីផ្សារដោះដូរកីឡាករត្រូវបិទ។
BBC បានចុះផ្សាយថា ក្លឹបបានឈានដល់កិច្ចព្រមព្រៀងលើប្រាក់ឈ្នួល និងប្រាក់សម្រាប់ភ្នាក់ងាររបស់គេជុំវិញការផ្លាស់ប្តូរណាមួយដែលអាចកើតឡើងសម្រាប់គោលដៅចម្បងរបស់ពួកគេ។
យ៉ាងណាក្ដី ក្លឹបទាំងពីរតែមិនទាន់ឯកភាពពីកិច្ចព្រមព្រៀងមុនពេលការផ្ទេរត្រូវបរិច្ឆេទផុតកំណត់នៅថ្ងៃទី ៥ ខែតុលាខាងមុខ។
ប្រភពជិតស្និទនឹង Dortmund បានអះអាងថា ក្លឹបនឹងមិនផ្លាស់ប្តូរគោលដៅររបស់ពួកគេឡើយ ពោលគឺតម្លៃលើសពី១០០លានផោនសម្រាប់ខែ្សបម្រើអន្ដរជាតិអង់គ្លេសនេះ៕
ប្រភព៖ BBC