ភ្នំពេញ ៖ នៅពេលនេះ មានករណីអគ្គិភ័យមួយ កំពុងលេបត្របាក់ហាងលក់គ្រឿងសង្ហារឹមមួយកន្លែង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ជំហានដំបូង កម្លាំងសមត្ថកិច្ចកំពុងតែជួយពន្លត់យ៉ាងសស្រាក់សស្រាំ ប៉ុន្តែដោយសារភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបមិនទាន់រលត់នៅឡើយ (គិតត្រឹមម៉ោង ១១ព្រឹក) ខណៈ បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះមានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមកទល់នឹងពេលនេះ ទំហំនៃការខូតខាត ករណីមានគ្រោះអាយុជីវិតមនុស្ស ឬមូលហេតុនាំឲ្យឆាបឆេះ នៅមិនទាន់មានព័ត៌មានជាក់លាក់នៅឡើយទេ ខណៈក្រុមការងារ TNAOT APP នឹងលម្អិតនៅពេលក្រោយ៕ ដោយ៖ ត្នោត