Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បរិភោគគ្រាប់ជីរញឹកញាប់! មានដឹងអត់ថា វាផ្តល់គុណវិបត្តិអ្វីខ្លះដល់សុខភាព?

សុខភាព៖ កន្លងមកយើងធ្លាប់តែដឹងថា គ្រាប់ជីរ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាព ដូចជាមានធាតុត្រជាក់សម្រាប់ក្នុងខ្លួនជាដើម។ ប៉ុន្តែគ្រាប់ធុញ្ញជាតិនេះ ក៏ប្រែក្លាយជាគុណវិបត្តិខ្ពស់លើសុខភាពរបស់លោកអ្នក។

គ្រាប់ជីរ ផ្ដល់គុណវិបត្តិមួយចំនួន ដូចជា៖

  • សម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ វាអាចធ្វើឱ្យឈាមរាវ និងផ្ទុកសារធាតុបញ្ចុះឈាម។ សម្រាប់អ្នកមានបញ្ហាឈាមរាវ សម្ពាធឈាមទាប ត្រៀមចូលវះកាត់ ប្រើថ្នាំអាស្ពីរីនជាប្រចាំ និងជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ គួរចៀសវាងទទួលទានគ្រាប់ជីរ។ 
  • គ្រាប់ជីរផ្ទុកសារធាតុដែលអាចបង្កជាអាឡែកហ៊ី ដូចជា ឡើងកន្ទួលក្រហម កន្ទាលត្រអាក និង ហូរទឹកភ្នែក ជាដើម ក្នុងករណីធ្ងន់ធ្ងរ គឺពិបាកដកដង្ហើម រាគរូស និងហើមអណ្តាតជាដើម។ សម្រាប់អ្នកមានឈាមបញ្ហាស្បែក និងឧស្សាហ៍កើតជម្ងឺបែបនេះ គួរចៀសវាងទទួលទានគ្រាប់ជីរ។ 
  • សម្រាប់អ្នកទទួលទានគ្រាប់ជីរច្រើនជ្រុល និងមិនសមស្របពេលវេលាត្រឹមត្រូវ ប្រឈមមុខនឹងជម្ងឺក្រពះ។ គួរទទួលទានគ្រាប់ជីរ មុនពេលទទួលទានអាហារ មិនគួរទទួលទានវា ក្រោយពេលញ៉ាំអាហារនោះទេ។ 
  • គ្រាប់ជីរផ្ទុកនូវសារធាតុ ដែលជម្រុញឱ្យអ្នកទទួលទាន ប្រឈមមុខនឹងជម្ងឺមហារីកប្រូស្តាត។ 

សូមបញ្ជាក់ថា៖ ដោយសារតែគ្រាប់ជីរ មានផ្ទុកសារធាតុធ្វើឱ្យឈាមរាវ និងបញ្ចុះឈាម គ្រូពេទ្យឯកទេសរោគស្រ្តី បានផ្ដល់ដំបូន្មានដល់ស្រ្តីពរពោះ និងស្រ្តីពរពោះដែលជិតសម្រាល មិនគួរទទួលទានគ្រាប់ជីរនោះទេ ព្រោះវាធ្វើឱ្យឈាមហូរខ្លាំងពេលសម្រាល និងសុខភាពខ្សោយផងដែរ៕  

from: https://tnaot.com/km/m/detail/article/9489059