Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មករ-កម្មការិនីរោងចក្រមួយចំនួន នៅមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភ តាមការសន្យារបស់រដ្ឋាភិបាល

កម្មករមួយចំនួន កំពុងទន្ទឹងរង់ចាំ ការផ្ញើសារជូនដំណឹង ពីក្រុមភ្នាក់ងារធនាគារចល័តវីង តាមប្រព័ន្ធទូរសព្ទដៃ ដើម្បីត្រៀមបើកប្រាក់ឧបត្ថម្ភ ដែលប្រកាសដោយរដ្ឋាភិបាល ក្នុងការផ្តល់ជូន ៨០ ដុល្លារ ក្នុងរយៈពេល២ខែនៃការព្យួរការងារ។ 

កម្មករ-កម្មការិនី មួយចំនួនបានលើកឡើងថា ក្នុងរយៈពេល២ខែនេះ ពួកគេបានទទួលលុយ ដែលជាការឧបត្ថម្ភ ពីខាងថៅកែរោងចក្របានចំនួន៦០ដុល្លារ ហើយថៅកែបានបើកលុយផ្តាច់ឱ្យពួកគេ ក្រោយការប្រកាសព្យួរការងារ។

ដោយឡែក សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលត្រូវផ្តល់ឱ្យកម្មករ ខណៈពេលព្យួរការងារ គឺក្នុង១ខែ៤០ដុល្លារ ប៉ុន្តែគិតចាប់តាំងពីខែឧសភា រហូតមកដល់ខែកក្តដា ឆ្នាំ២០​២០ នេះ កម្មករដែលបំរើការងារនៅក្នុងរោងចក្រ Violet Apparel Cambodia Co. LTD គឺទទួលបានប្រាក់​ឧបត្ថម្ភនេះ ត្រឹមតែ២០ដុល្លារនិង១ពាន់រៀលប៉ុណ្ណោះ ក្នុងរយៈពេល២ខែនេះ។

ចូលមកដល់ខែទី៣ ដែលជាខែរោងចក្រកំណត់ឱ្យកម្មករចូលធ្វើការវិញ គឺរោងចក្របានប្រកាសបិទទ្វារ ឈប់ដំណើរការតែម្តង ហើយកម្មករ បានសម្រេចនាំគ្នាធ្វើកូដកម្ម ឈរនៅខាងមុខរោងចក្រ ដើម្បីទាមទារប្រាក់សំណងអតីតភាពការងារ ប្រាក់ជូនដំណឹង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗផងដែរ។ 

បើតាមកម្មករដែលបំរើការងារនៅក្នុងរោងចក្រ Violet Apparel Cambodia បានឱ្យដឹងថា គាត់បានដឹងអំពីលក្ខខណ្ឌ នៃការផ្តល់ប្រាក់ឧបត្ថម្ភរវាងរដ្ឋាភិបាល​និងថៅកែរោងចក្រ។ “ខ្ញុំដឹងថា ខណៈ ពេលព្យួរការ​ងារក្នុង   រយៈពេល២ខែនេះ ខាងរោងចក្របានផ្តល់ជូនកម្មករ៦០ដុល្លារ រីឯខាងរដ្ឋាភិបាល ត្រូវផ្តល់ជូន៨០ដុល្លារ”។

កម្មការិនីម្នាក់ទៀតដែលបំរើការងារនៅក្នុងរោងចក្រ Violet Apparel Cambodia បានប្រាប់ដែរថា រោងចក្របានប្រកាសព្យួរការងារតាំងពីខែឧសភា ហើយមកដល់ខែកក្តដានេះ នឹងត្រូវចូល ធ្វើការ វិញ។ “ ​រោងចក្របានប្រកាសបិទទ្វារ ខណៈពេលកម្មករនាំគ្នាចូលមកធ្វើការវិញ។ ខាងរោងចក្របានប្រកាសផ្តល់សំណងតែ៣ចំណុច ក្នុងចំណោម៥ចំណុចដែលកម្មករទាមទារ។ “លុយអត្ថប្រយោជន៍ដែលរដ្ឋាភិបាលប្រកាស ផ្តល់ឱ្យក្នុង រយៈពេល២ខែនេះ គឺបើកបានត្រឹមតែ២០ដុល្លារនិង១០០០រៀល”។

កម្មការិនីរោងចក្រ Violet Apparel Cambodia ម្នាក់ទៀតបានប្រាប់ដែរថា ប្រាក់ឧបត្ថម្ភ ពីខាងរដ្ឋាភិបាលគឺត្រូវបើកតាមវីង មន្ត្រីក្រសួងការងារបានប្រាប់ថា ពួកគេនឹងផ្ទេរលុយតាមវីង ប៉ុន្តែរហូតមក ដល់ពេលនេះ គឺបានតែ២០ដុល្លារតែប៉ុណ្ណោះ។ “ចូលដល់ខែទី២ ដែលត្រូវបើកលុយ តាមការសន្យារបស់មន្ត្រីក្រសួងការ​ងារហើយ ប៉ុន្តែមិនទាន់ឃើញខាងវីងទាក់ទងមកទេ ហើយសារក៏ អត់ឃើញ លោត តាមទូរសព្ទដូចមុនដែរ”។

កម្មការិនី Violet Apparel Cambodia ម្នាក់ទៀតបានប្រាប់ដែរថា មន្ត្រីក្រសួងការងារធ្លាប់ប្រាប់ថា មកដល់ថ្ងៃទី២៩ នឹងផ្ញើសារម្តងទៀត ប៉ុន្តែមិនទាន់ឃើញទេ សម្រាប់លុយបើកលើកទី២នេះ។”ខ្ញុំសូមអំពាវនាវឱ្យផ្នែកពាក់ព័ន្ធនិងវិវាទការងារ សូមជួយដោះស្រាយឱ្យពួកយើងផង។ ពួកខ្ញុំជំពាក់ថ្លៃផ្ទះគេ២ខែ ខ្ញុំត្រូវចំណាយថ្លៃម្ហូបអាហារ ផ្ទះជួល និងថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ ជាដើម”។

បើតាមលោកអាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ ក៏បានទទួលព័ត៌មានយ៉ាងដូច្នេះដែរ ពីកម្មករ-កម្មការិនីរោងចក្រ។ លោកអាត់ ធន់ គ្រោងធ្វើការដោះស្រាយបញ្ហានេះ តាមផ្លូវច្បាប់ ដោយធ្វើ ការ ទំនាក់ទំនងទៅក្រសួង​ការងារ ដើម្បីសាកសួរពីរឿងនេះ។

បើតាមអ្នកនាំពាក្យក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ មិនអាចសុំការបកស្រាយបានទេ ព្រោះលោក មិនលើកទូរសព្ទ។

ជាមួយផងដែរ​ បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ កាលពីថ្ងៃទី១៤ កក្តដា បានឱ្យដឹងថា ក្រសួងការងារតែងតែប្រកាសជូនដំណឹង ស្តីការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរនិងទេសចរណ៍ជាបន្តបន្ទាប់ ដែលបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលលើកទី១៣។

នៅក្នុងសេចក្តីប្រកាសលើកចុងក្រោយនេះ បានតម្រូវឱ្យកម្មករនិយោជិតចំនួន១៩៧០៤នាក់ នៃរោងចក្រ សហ​​គ្រាសទាំង៦០ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9489031