Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធម៌​៦​ប្រការនេះហើយដែលជា​លក្ខណៈ​សម្គាល់ថាជា​ប្រទេសដែល​មាន​វិន័យ

នៅ​គ្រា​ពុទ្ធសម័យ​សំដៅយក​មជ្ឈិមប្រទេស ជា​ប្រទេស​បរិបូណ៌​ដោយ​ធម៌​វិន័យ​ហើយ​ស្ថិត​នៅ​ពាក់កណ្តាល​ផែនដី ទុក​ថា​ជា​ប្រទេស​ដ៏​សមគួរ ព្រោះ​ប្រទេស​នោះ​មាន​ព្រះពុទ្ធ ព្រះ​ប​ច្ចេ​​កពុទ្ធ និង​ព្រះ​អគ្គ​សាវក​ព្រះពុទ្ធ​តែង​កើត​តែង​ស្ថិត​នៅ​ក្នុង​ទីនោះ ហើយ​បុគ្គល​ដែល​រស់នៅ​ក្នុង​មជ្ឈិមប្រទេស​នោះ​រមែង​បាន​នូវ​ធម៌​ដ៏​ប្រសើរ​លើសលប់​៦​ប្រការ​គឺៈ

១-​ឃើញ​ប្រសើរ គឺ​ឃើញ​ព្រះពុទ្ធ ព្រះ​បច្ចេកពុទ្ធ និង​អគ្គ​សាវក​ព្រះពុទ្ធ

២-​ស្តាប់​ប្រសើរ​គឺ ស្តាប់ធម៌​របស់​ព្រះពុទ្ធ​ជាដើម

៣-​បាន​ប្រសើរ គឺ​បាន​នូវ​សទ្ធាចិត្ត ជឿ​កម្ម​ជឿ​ផល ជឿ​គុណព្រះរតនត្រ័យ

៤-​សិក្សា​រៀនសូត្រ​ប្រសើរ គឺ​សិក្សា​ធម៌អាថ៌ ឬ​ធម្ម​វិន័យ​ព្រះពុទ្ធ​សាសនា

៥-​បម្រើ​ប្រសើរ គឺ​បាន​បម្រើ​ព្រះសង្ឃ

៦-​រឭក​ប្រសើរ គឺ​រឭក​ដល់​គុណ​១០​យ៉ាង​មាន រឭក​ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ។

ទាំង​អស់នេះ​ជា​លក្ខណៈ​សម្គាល់​នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ ។

from: https://tnaot.com/km/m/detail/article/9488799