Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំង Mourinho នឹង Klopp បន្ទោស FFP ក្រោយលើកលែងពិន័យ២ឆ្នាំលើ Man City ថៃ្ងមុន

គ្រូបង្វឹកល្បីឈ្មោះ២រូបគឺ Jose Mourinho និងលោក Jurgen Klopp មានការអាក់អន់ស្រពន់ចិត្ដជាខ្លាំង បន្ទាប់ពី FFP លើកលែងទោសពិន័យ២ឆ្នាំ ទៅលើក្រុមមេឃខៀវ Manchester City កាលពី២ថៃ្ងមុន។

Manchester City បានយកឈ្នះបណ្ដឹងឧទ្ធរណ៍ដែលចោទប្រកាន់ដោយ UEFA ក្នុងការពិន័យមិនឲ្យពួកគេចូលរួមលេងក្នុងពានរង្វាន់ UEFA Champions League រយៈពេល២ឆ្នាំ។

ការចោទប្រកាន់នេះបានធើ្វឡើងកាលពីខែកុម្ភៈ ក្រោយពី UEFA បានរកឃើញថា ពួកគេបានធើ្វល្មើសនឹងច្បាប់ហរិញ្ញាវត្ថុរបស់សហព័ន្ធ។

យ៉ាងណាមិញ ក្លឹបបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយក៏បានធើ្វការបណ្ដឹងឧទ្ធរណ៍ រហូតដល់បានឈ្នះក្ដីដែលបានប្រកាសកាលពី២ថៃ្ងមុន។

«វាគឺជាការសម្រេចចិត្តដ៏គួរឱ្យអាម៉ាស់មួយ។ ប្រសិនបើ Man City មិនមានកំហុសទេ​ការពិន័យជាមួយលុយរាប់លាន ក៏ជាភាពអាម៉ាស់មួយដែរ» Mourinho និយាយ។

«បើអ្នកមិនមានកំហុសទេ គេមិនពិន័យទេ។ និយាយដោយឡែកផ្សេងទៀត, បើគេមានកំហុស គេគួរតែត្រូវពិន័យ។ យ៉ាងណាក្ដី ការសម្រេចនេះគឺពិតជាគួរឲ្យអាម៉ាស់បំផុត»។

ដោយឡែក Klopp ដែលជាគ្រូបង្វឹករបស់ Liverpool ក៏បាននិយាយជុំវិញរឿងនេះដែរថា៖ «ការសម្រេចលើកលែងឲ្យ Man City ទៅលើការពិន័យនេះ គឺជារឿងមិនល្អក្នុងពិភពបាល់ទាត់។ FFP គឺជាគំនិតល្អ។ វាអាចការពារក្លឹបក្នុងការប្រកួត ដូច្នេះក្លឹបនាៗមិនអាចចំណាយបានផ្ដេសផ្ដាសទេ»៕

ប្រភព៖ ESPN

from: https://tnaot.com/km/m/detail/article/9488756