កាលពីយប់មិញនេះ មានជំនួបគ្នាកើតឡើងក្នុងក្របខណ្ឌ័Premier League ដែលក្លឹប Chelseaបានប៉ះនឹង Norwich City នៅកីឡាដ្ឋាន Stamford Bridge។ វាជាជំនួបមួយដ៏គួរអោយចាប់អារម្មណ៏ស្របពេលដែលក្លឹបចំនួនបី កំពុងប្រជែងគ្នាបាន Top 4 ដើម្បីបានទៅលេង Champion League រដូវកាលក្រោយ។
ជាលទ្ធផល Chelsea ធ្វើបានល្អដោយបានយកឈ្នះលើក្លឹប Norwich City ក្នុងលទ្ធផល 1-0។ មួយគ្រាប់របស់ក្លឹបតោខៀវនេះរកបានដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងOliver Giroud នៅនាទីទី៤៥ ដោយបាល់តែតយ៉ាងស្អាតក្រោយមានការលើកចូលដោយខ្សែស្លាប Christian Pulisic។
លទ្ធផលនេះធ្វើអោយ Chelsea បន្តនៅតំណែងលេខ៣ ក្នុងលីគដោយមាន ៦៣ ពិន្ទុ តាមពីក្រោយដោយ Leicester City និង Manchester United មាន ៥៩ ពិន្ទុដូចគ្នា តែក្លឹបទាំងពីរនេះនៅសល់មួយប្រកួតក្នុងដៃទៀត។ គួរបញ្ជាក់ផងដែរថា លីគកំពូលអង់គ្លេសនៅសល់ប្រមាណ២ប្រកួតទៀតប៉ុណ្ណោះដើម្បីដឹងថា អ្នកណាអាចលេងលីគកំពូលអឺរ៉ុបបាននារដូវកាលក្រោយ។
ប្រភព៖ Livescore