ក្រុមហ៊ុន Asus នឹងចាប់ផ្តើមដាក់លក់ទូរសព្ទ ROG Phone 3 នៅថ្ងៃទី២២ ខែកក្កដា ដូចដែលបានបញ្ជាក់ពីរដងរួចមកហើយ ។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Asus គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន ដែលត្រូវបានរំពឹងថានឹងមានការផ្តល់នូវចំណុចពិសេសមួយចំនួនសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកផងដែរ ។
ក្រៅពីផ្លាស់ប្តូរទំហំអង្គផ្ទុកទិន្នន័យ គឺគ្មានអ្វីផ្សេងទៀតទំនងជាផ្លាស់ប្តូរនោះទេ ប៉ុន្តែយើងរំពឹងថាទូរសព្ទម៉ូឌែលមួយនេះដំណើរការនូវបន្ទះឈីប Snapdragon 865+, Refresh Rate 144Hz នៃអេក្រង់ទំហំ 6.56 inch និងថាមពលថ្ម 6,000 mAh ។ ផ្នែកខាងក្រោយត្រូវបានគេប្រទះឃើញមានកាមេរ៉ាចំនួន ៣គ្រាប់ ដែលមួយគ្រាប់ក្នុងចំណោមបីគ្រាប់នោះ ជាប្រភេទកាមេរ៉ាចំបងមានទំហំ 64 MP ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena