Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លឹបកម្សាន្តនិងខារ៉ាអូខេ អាចប្រឈមនឹងការបិទទ្វារ ប្រសិនបើបំពានបម្រាមរាជរដ្ឋាភិបាល

អាជ្ញាធររាជធានី បានព្រមានបិទក្លឹបកម្សាន្ត និងខារ៉ាអូខេ ប្រសិនបើអាជីវកម្មទាំងនោះ មិន​គោរព​តាម​ការ​ណែនាំរបស់​ប្រមុខ​រាជរដ្ឋាភិបាល។

លោក ម៉​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បានឱ្យដឹង​ថា ស្របតាមការណែនាំរបស់​ប្រមុខ​រាជរដ្ឋាភិបាល លើការអនុញ្ញាតឱ្យបើកក្លឹបកម្សាន្ត និងខារ៉ាអូខេឡើងវិញ គណៈអភិបាល​រាជ​ធានី​ភ្នំពេញ បានចេញសេចក្តីប្រកាសទាក់ទងនឹងលក្ខខណ្ឌ ក្នុងការបើកអាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ។ 

កាលពីព្រឹកថ្ងៃ១៤ កក្តដានេះ ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាសតម្រូវឱ្យប្រែក្លាយ ​ទីតាំង​ខារ៉ាអូខេ​ឱ្យទៅ​ជា​ភោជនីយដ្ឋាន ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង​ ដើម្បី​បញ្ជាក់​ច្បាស់ពីបញ្ហានេះផងដែរ។

​លោក ម៉​ម វាសនា បានស្នើឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ​ដែល​មាន​ជាង​៩០​ទីតាំង និង​ឌី​ស្កូ​តែក ​ ជាង​២០​ទីតាំង​ ត្រូវ​ផ្លាស់​ប្តូរប្រែទៅ​ជា​ភោជនីយដ្ឋាន នឹងត្រូវដាក់ពាក្យស្នើសុំ​នៅ​ច្រក​ចេញចូល​តែ​មួយ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ “រហូត​មក​ដល់​ពេល​នេះ ម្ចាស់​អាជីវកម្ម​ទាំងនោះ បាន​ដាក់​ពាក្យ​ស្នើរ​សុំ​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​បើ​ពួក​គាត់​នៅ​តែ​បន្ត​បើក​ទៀត​មាន​ន័យ​ថា ពួក​គាត់​បាន​ល្មើស​ទៅ​នឹង​គោល​ការ​ណ៏​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ម្តង”។

លោក​ម៉ម វាសនាថា សម្រាប់​ស្ថិតិ​អាជីវកម្ម សេវា​កម្សាន្ត​ទេសចរណ៍ មនុស្ស​ពេញវ័យ ដែល​បាន​ចុះបញ្ជីត្រឹមត្រូវ (​ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន ) នៅ ក្នុង​រាជធានីភ្នំពេញ មាន​ចំនួន១៣៨​ទីតាំង បុគ្គលិក​សរុប​៤៥៨៨​នាក់។

ដោយឡែក សេវាកម្ម​ខារ៉ាអូខេមាន​ចំនួន​៩៦​ទីតាំង បុគ្គលិក​សរុប​៣១៣៨នាក់។ ប្រភេទសេវាកម្ម រង្គសាល​-ឌី​ស្កូតែក មានចំនួន២៨​ទីតាំង មាន​បុគ្គលិកសរុប១១៥៨​នាក់។​ ប្រភេទ​សេវាកម្ម បៀ​ហ្គា​ឌិន មាន ចំនួន ១១ ទីតាំង មាន​បុគ្គលិក សរុប២៩២នាក់ ។ ចំណែក អាជីវកម្ម សេវាកម្ម ស្ប៉ា និង​ម៉ាស្សានៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​១២៣​ទីតាំង (៩៣១គ្រែ ) បុគ្គលិក២៣០៧នាក់៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9485949