ខ្លោងទ្វារខ្មោច ជាខ្លោងទ្វារមួយនៅទិសខាងកើតនៃក្រុងអង្គរធំ ចំពីមុខប្រាសាទបាយ័នទៅកើតត្រង់។
ខ្លោងទ្វារនេះត្រូវបានគេប្រើប្រាស់សម្រាប់ដង្ហែសាកសពរបស់អ្នកដែលរស់នៅក្នុងក្រុងអង្គរធំយកទៅបូជា ឬយកទៅចោលក្នុងទឹកស្ទឹងខាងក្រៅបរិវេណក្រុងអង្គរធំ។ (សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ ២)
ចុះគ្នាយើងមានអ្នកហ៊ានទៅលេងទេ? ខ្លោងទ្វារនេះស្ងាត់ជាងគេក្នុងចំណោមខ្លោងទ្វារទាំង ៥ ប្រហែលដោយសារមកពីឈ្មោះរបស់វាហើយមើលទៅ😂
ប៉ុន្តែរាល់ពេលដែលខ្ញុំទៅលេង គឺខ្ញុំទៅតែឯងទេ ហើយក៏មិនមានអ្វីគួរឲ្យខ្លាចដែរ គឺមានសភាពធម្មតា និងមិនមានទេសចរទៅអ៊ូអរនោះទេ ហើយធម្មជាតិនៅទីនោះគឺស្អាត។
ផ្លូវចូលទៅកាន់ខ្លោងទ្វារនេះ ជាផ្លូវតូចហើយមិនមានចាក់កៅស៊ូនោះទេ អ្នកនឹងមានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយដោយសារតែមានដើមឈើជាច្រើនដុះអមផ្លូវទៅកាន់ខ្លោងទ្វារនេះ។