Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរនឹងដកហូតបណ្ណសមធម៌​វិញ ពេលពលរដ្ឋមានជីវភាពប្រសើរ

រាជធានី​ភ្នំពេញ៖ ក្រសួងផែនការ​បាន​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ ដល់​មន្ត្រី​របស់​ខ្លួន​ ឲ្យ​បំពេញភារកិច្ច​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទិន្នន័យ​នោះ​មានគុណ​ភាព តម្លាភាព​ចំពោះ​ពលរដ្ឋ​ទូទៅ ។ ធ្វើនេះ ដើម្បី​ឲ្យ​ការ​ផ្តល់​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​សម្រាប់ បើក​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អំឡុង ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​តម្លាភាព។

លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ ​បាន​ជូនដំណឹង​ទៅ​ប្រធាន​មន្ទីរ​ផែនការ ​គ្រប់​ខេត្ត​-​រាជធានី ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​-​សង្កាត់​ឲ្យ​បាន​ជិត​ស្និទ្ធ​បំផុត ដើម្បី​ធ្វើការ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​បន្ត ។

ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​ណែនាំ​មន្ត្រី​ឲ្យ​ចុះ​ផ្សព្វផ្សាយ ពន្យល់ ប្រជាពលរដ្ឋ ពី​នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។ ធ្វើការ​ណែនាំ​ដល់​គ្រួសារ​ដែល​កំពុង​ប្រើ​បណ្ណ​សមធម៌​ ដែល​ហួស​សុពលភាព​ឬ​ធ្វើការ ដក​បណ្ណ​សមធម៌ ពី​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ និង​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ ដែល​នៅ​ពុំ​ទាន់​មាន​បណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9485891