Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនម្ចាស់ស្ថានីយប្រេងឥន្ធន:ចំនួន៥ទីតាំងទៅផាកពិន័យនៅតុលាការ

ខេត្តតាកែវ៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋ អំពីក្ដីកង្វល់តំលៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយ៍ មន្រ្តីសាខា ក.ប.ប.ខេត្តតាកែវ ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៨ ទីតាំង ក្នុងទីរួមខេត្តតាកែវ។

 

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំងសេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយដេប៉ូចែកចាយ ទាំង ០៨ ផងដែរ។

ជាលទ្ធផល បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ចប់សព្វគ្រប់ហើយ មន្ត្រីជំនាញបានរកឃើញថា៖

ស្ថានីយដេប៉ូ ចំនួន ០៣ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ

ស្ថានីយដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ 

ស្ថានីយដេប៉ូ ចំនួន ០២ ទីតាំង ទៀត មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

ចំពោះតម្លៃលក់រាយ ស្ថានីយដេប៉ូទាំងអស់ បានអនុវត្តត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

 

មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ និងកសាងសំណុំរឿងបញ្ចូនស្ថានីយដេប៉ូទាំង ០៥ ខាងលើទៅតុលាការខេត្តតាកែវ ដើម្បីធើ្វការពិន័យទៅតាមច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា៕ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9485786