Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាលាថ្នាក់ឧត្តម​សិក្សា​នឹង​បើក​ដំណើរការ​មុនគេ

រាជធានី​ភ្នំពេញ៖ សាលារៀន​ដែល​បើក​ដំណើរការ​មុនគេ គឺ​សាលា​ថ្នាក់ឧត្តម​សិក្សា ព្រោះ​ថ្នាក់​នេះ​ងាយស្រួល​រៀបចំ​តាម​ការ​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ពីខេត្តព្រៃវែង នៅថ្ងៃទី១៤ កក្កដា នេះ។

​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាង​ដូច្នេះ៖«​ពិតមែន​ហើយ យើង​ចាប់ផ្តើម​ឲ្យ​មានការ​បើក​ជា​បណ្តើរ​ៗ​ហើយ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បើក​ឲ្យ​មានការ​ប្រឡង​ហើយ ។ ហើយ​ខ្ញុំ​បាន​ឯកភាព​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​បើក​សាលារៀន​ថ្នាក់ឧត្តម​សិក្សា​នៅ​ខែសីហា ដែល​ធនា​ការ​គ្រប់គ្រង​ពី​គម្លាត​សុវត្ថិភាព​យ៉ាងម៉េច ហើយ​សាលា​ឯកជន​ធ្វើ​យ៉ាងម៉េច?​» ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឯកជន​អាច​រៀប​ចំការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថានឧត្តមសិក្សា​ឯក ជន​អាច​ប្រឡង​បញ្ចប់​ឆ្នាំ​ក្នុង​រយៈពេល​២​ថ្ងៃ ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9485662