
បរទេស៖ វ៉ាក់សាំងការពារវីរុសកូវីដ១៩ គឺជាអាទិភាពចម្បងមុនគេបង្អស់។ នេះបើយោងតាមសម្តីរបស់ប្រធានអ្នកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃនេះ។
ជុំវិញការលើកឡើងនេះបានកើតឡើង ស្របពេលដែលក្រុមហ៊ុនឱសថ AstraZeneca បានផ្អាកការស្រាវជ្រាវជាបណ្តោះអាសន្ន។
យ៉ាងណាមិញ ខាងអង្គការសុខភាពពិភពលោកពុំទាន់បានបញ្ជាក់ច្បាស់ការណ៍ប្រាប់ពីមូលហេតុដែលក្រុមហ៊ុនឱសថ AstraZeneca ផ្អាកការផលិតវ៉ាក់សាំងការពារកូវីដ១៩នេះទេ។
គួរឱ្យដឹងផងដែរថា AstraZeneca គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំមួយដែលមានទីតាំងធំនៅចក្រភពអង់គ្លេស៕ ដោយ៖ហុង