Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៧នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៧នាក់។

ក្នុងនោះមានជនជាតិថៃ​ត្រឡប់មកពី​ប្រទេសអេស៊ីបចំនួន ៦ នាក់ និងមក​ពីសហរដ្ឋអាមេរិកម្នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៣ ២២៧នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។​ ក្នុងចំណោមអ្នកឆ្លងទាំង៣ ២២៧នាក់ មានអ្នក​ជំងឺចំនួន ៣០៩១នាក់ បានជាសះស្បើយ​​ និងបន្សល់ទុកអ្នកជំងឺ ៧៨នាក់ឱ្យនៅបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។ ​អ្នកជំងឺមកពីអេ​ស៊ីប ទាំង ៦នាក់ ជានិស្សិតប្រុស​មានអាយុចន្លោះពី ២០ឆ្នាំ ដល់ ៣២ឆ្នាំ។ ពួកគេបានមកដល់ប្រទេសថៃនៅថ្ងៃទី៨ ខែកក្កដា ហើយត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត​ chon Buri។ ពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ-១៩​ កាលពីថ្ងៃទី១១ ខែកក្កដា។ អ្នកជំងឺ​ដែលត្រឡប់មកពីសហរដ្ឋអាមេរិកគឺជាអ្នកបម្រើស្រីអាយុ ៦៦ឆ្នាំ ​បានមកដល់ប្រទេសថៃកាលពីថ្ងៃទី៩ ខែកក្កដា។ គាត់ត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែក​នៅទីក្រុងបាងកកនិងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែកក្កដា។

រូបតំណាង

នៅទូទាំងពិភពលោកមាន​អ្នកឆ្លងមេរោគកូវីដ-១៩​ចំនួន ១៣.២៣លាននាក់ ​និងមានអ្នកស្លាប់​សរុបចំនួន ៥៧៥ ៥២៥នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៣.៤៨លាននាក់៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9485557