Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងអនុញ្ញាតឲ្យកូនភ្លោះ​ជុំ ហួត​ ​បើក​អង្គការ​ការ​ពារ​បរិ​ស្ថាន

រាជធានី​ភ្នំពេញ​៖ ​កូនភ្លោះ​ឈ្មោះ ជុំ ហួរ និង​ជុំ ហួត ដែលជាសកម្មជនបរិស្ថាន​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ ​បើក​​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន ​និង​សង្គម ហើយក្នុងពេលថ្មីៗនេះ។

​​តាម​លិខិតអនុញ្ញាត​របស់​ក្រសួងមហាផ្ទៃ ដែល​អ្នក​សារព័ត៌មាន​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី ១៤ ខែកក្កដា​នេះ បាន​បញ្ជាក់​ថា អង្គការ​នេះ មាន​ទីស្នាក់ការ​កណ្តាល នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

លោក ជុំ ហួត ដែល​ជា​ប្រធាន​សមាគម បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អង្គការក្រៅរដ្ឋាភិបាល បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក ដល់​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា តាម​រយៈ​ការ​ដោះស្រាយ​បញ្ហា​សង្គម​ ដើម្បី​ជួយ​បំពេញបន្ថែម​លើ​តម្រូវការ​នានា ដែល​ស្ថាប័នរដ្ឋ​នៅ​ខ្វះចន្លោះ​មិន​អាច​បំពេញ​បាន​។

លោក ជុំ ហួត បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា សមាគម​ដែល​ទើប​បង្កើត​នេះ នឹង​ធ្វើការ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​សិទ្ធិ​មនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ចាំបាច់​របស់​បរិស្ថាន និង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ រៀបចំ​​ការ​ស្រាវជ្រាវ ការ​សិក្សា​ស្តី​ពី​បរិស្ថាន និង​សង្គម ដើម្បី​បង្ហាញ​លទ្ធផល​ទៅ​រដ្ឋាភិបាល​ទទួលខុសត្រូវ​យក​ទៅ​អនុវត្ត​តាម​នីតិវិធី​​។

សូម​ជម្រាប​ថា​លោក ជុំ ហួត ជា​កូនភ្លោះ​និង​ជុំ ហួរ អ្នក​ទាំង​ពីរ​ជា​សកម្មជន​បរិស្ថាន ធ្លាប់​ចេញ​មុខ​ការពារ​បរិស្ថាន​ដង​ទន្លេសេសាន លើ​គម្រោង​ទំ​បន់​វា​រី​អគ្គិសនី នា​ពេល​កន្លង​មក​។​ កូនភ្លោះ​ទាំង​ពីរ​នេះ ធ្លាប់​ទទួល​ការ​បណ្តុះបណ្តាល ពី​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ ដែល​គេ​បាញ់​សម្លាប់​កាលពី​ខែកក្កដា ឆ្នាំ​២០១៦​នោះ​ដែរ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9485443