Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡានមួយគ្រឿងធ្លាក់ពីលើស្ពាននិងផ្ទុះជាអណ្តាតភ្លើងនៅខេត្ត Nakhon Phanom

ប៉ូលិសកំពុងស្វែងរក​ម្ចាស់រថយន្តដែលបានបើក​បុករនាំងស្ពានមួយហើយជ្រុលធ្លាក់ចូលទៅក្នុង​ទឹក​និង​ផ្ទុះជាអណ្តាតភ្លើង​គួរឱ្យរន្ធត់កាលពីយប់ថ្ងៃអាទិត្យនៅក្នុងស្រុក​ Na Kae​។ ​

តាមប្រភពប៉ូលិសបានឱ្យដឹងថា នៅក្នុងឡាននោះមិនឃើញមានមនុស្សនៅខាងក្នុងនោះទេ ​។ ​លោក Sunthorn Nualngam​ មន្រ្តីប៉ូលិសស៊ើបអង្កេត​ប្រចាំតំបន់  Nong Hi បាននិយាយថាឧប្បត្តិហេតុបានកើតឡើងនៅលើផ្លូវចេញពីស្រុក​ Na Kae ទៅ ខេត្ត Nakhon Phanom ​ជិតម្តុំ Ban Dong I-nam ក្នុងឃុំ ​tambon Phra Song។ សាក្សីបាននិយាយថាមានឡានម៉ាក Honda Jazz មួយគ្រឿងបានបើកឆ្លងកាត់ស្ពាននេះហើយស្រាប់តែធ្លាក់ចុះទៅក្នុងទឹក​ជម្រៅ ២០ ឬ ៣០ម៉ែត្រ ហើយបន្ទាប់មកក៏បានផ្ទុះនិងឆាបឆេះទៅ។ ​ប៉ូលិសនិងក្រុមពន្លត់អគ្គីភ័យបានប្រញាប់ទៅកន្លែងកើតហេតុ។ រថយន្តដែលឆេះ​ត្រូវបានពន្លត់ភ្លាមៗ ប៉ុន្តែវាត្រូវបាន​ឆេះស្លាកលេខ​​ ដែលធ្វើឱ្យប៉ូលិសពិបាកស្វែងរកម្ចាស់ខ្លាំងមែនទែន។ ប៉ូលិសគិតថាវាជារឿងអាថ៌កំបាំងណាស់ ​ព្រោះរថយន្ត​មានសភាពធ្ងន់ធ្ងរ​ ប៉ុន្តែគ្មាននរណាម្នាក់នៅខាងក្នុងនោះ​។

រូបតំណាង

រថយន្តនោះត្រូវបាន​ស្រង់ចេញពីក្នុងទឹកហើយបានដឹកទៅប៉ុស្តិនគរបាលតំបន់ Nong Hi នៃ​ស្រុក Pla Pak​ ដើម្បី​ត្រួតពិនិត្យ។ ប៉ូលិសកំពុងព្យាយាមតាមរកម្ចាស់​ដើម្បីសួរអំពីហេតុការណ៍ដែលបានកើតឡើង។ ប៉ូលិសសង្ស័យថា រថយន្តនេះត្រូវបានប្រើសម្រាប់​ធ្វើទង្វើខុសច្បាប់ណាមួយហើយអ្នកបើកបរមានចេតនា​បំផ្លាញចោល​និងរត់គេចពីការចាប់ខ្លួន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9485387