កើតមកជាមនុស្សស្រីតាំងពីក្បាលរហូតដល់ចុងជើងត្រូវមានអនាម័យនិងស្អាតជានិច្ចទោះបីជាមិនល្អឥតខ្ចោះប៉ុន្តែត្រូវឲ្យប្រាកដថាវាស្អាត។
មនុស្សស្រីមានមន្តស្នេហ៍មានចំនុច និងលក្ខណៈខុសៗគ្នា អ្នកខ្លះកើតមកមានមុខមាត់ស្អាត អ្នកខ្លះមានរាងស្អាត អ្នកខ្លះក៏បានកំពស់។ល។ ដូច្នេះហើយខាងក្រោមនេះជា ៥ កន្លែងសំខាន់លើរាង្គកាយដែលមនុស្សស្រីត្រូវប្រុងប្រយ័ត្នឲ្យមែនទែនទើបមើលទៅមានមន្តស្នេហ៍។
១. ភ្នែក
ភ្នែកជាផ្នែកសំខាន់ និងមានមន្តបំផុតរបស់ស្ត្រីគ្រប់រូប ដូច្នេះហើយអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ ហើយបើអាចក្នុងការរស់នៅអ្នកគួរមានការតុបតែងដោយមានផាត់ពណ៌តិចតួចដើម្បីបន្ថែមភាពទាក់ទាញ និងសិចស៊ី ព្រមទាំងមានពត់រោមភ្នែកឲ្យមើលទៅងស្អាតគួរឲ្យចង់គយគន់។
២. សក់
មិនថាអ្នកកើតមកសក់ត្រង់ រួញ សសៃតូចឬធំនោះទេ អ្នកត្រូវថែទាំវាឲ្យមែនទែន ឧស្សាហ៍កក់ និងអប់សក់ ប្រើផលិតផលបំប៉នសក់ ទើបមើលទៅវាមានស្អាតនិងមានរបៀប ព្រមទាំងមានក្លិនក្រអូបជាប់ជានិច្ចគួរឲ្យចង់នៅក្បែរ។
៣. ដើមទ្រូង
អ្នកមិនត្រូវយល់ថាទាល់តែមានដើមទ្រូងធំទើបមើលទៅស្អាត ទាក់ទាញ និងសិចស៊ី នោះឡើយ។ ប្រសិនបើអ្នកចេះជ្រើសស្ទាយ៍ស្លៀកពាក់ឲ្យបានត្រឹមត្រូវ និងស័ក្តិសម នោះមើលទៅនឹងស្អាត ទាក់ទាញ និងសិចស៊ីបានដូចគ្នា។ ហើយអ្នកចង់បានដើមទ្រូងធំអាចចូលទៅកាន់តំណខ្សែ(Link)មួយនេះដើម្បីដឹងពីវិធីធ្វើឲ្យមានដើមទ្រូងធំ ដើមទ្រូងធំជាងមុនក្នុងរយៈពេល ២ ថ្ងៃ ដោយវិធីដ៏ល្អនេះ
៤. គូទ
វាគឺជាផ្នែកមួយដ៏ទាក់ទាញរបស់មនុស្សស្រី ជាពិសេសសម្រាប់អ្នកដែលមានគូទធំ និងមូលក្លំ មើលទៅឃើញស្អាតទាក់ទាញគួរឲ្យច្រណែន។ ប៉ុន្តែសម្រាប់អ្នកដែលមិនគូទស្អាតដូចគេ អ្នកអាចប្រើវិធីហាត់ប្រាណដើម្បីបានគូទស្អាតដូចគ្នា ដោយចូលទៅកាន់តំណខ្សែ(Link)មួយនេះដើម្បីដឹងពីវិធីធ្វើឲ្យមានគូទស្អាតមូលក្លំ ១ ក្បាច់នេះ កំប៉េះគូទនិងភ្លៅស្អាត សាច់ហាប់ណែនហ្មង!
៥. បបូរមាត់
បបូរមាត់គឺជាចំនុចទាក់ទាញរបស់មនុស្សមិនចាញ់ផ្នែកដទៃទៀតឡើយ ដូច្នេះហើយអ្នកត្រូវចេះប្រើក្រេមលាបវាឲ្យមើលទៅស្រស់ស្អាត និងមានសំណើច កុំរើសយកក្រេមដែលមើលទៅក្រៀមក្រោះនិងមានពណ៌ស្រាលពេក និងពណ៌ចាស់ពេក ដែលធ្វើឲ្យមើលទៅមិនទាក់ទាញឡើយ។ អត្ថបទដោយ៖ រីតា