អភិបាលខេត្តព្រះសីហនុ វិលមុខ នឹងរឿងមនុស្សលួចដកផ្កា ចោរលួចកាត់ខ្សែរភ្លើង មិនទាន់ចប់ផង លូវគោដើរស៊ីផ្កាតាមសួនទៀត!
(ភ្នំពេញ) ៖ ក្នុងរយៈពេលមិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង ក្រោយមានហេតុការណ៍មានមនុស្សលួចដកដើមឈើជាច្រើនរយនៅតាមសួន ធ្វើឲ្យលោក គួច ចំរើន វិលមុខមិនទាន់បាន មកមានហេតុការចោរលួចកាត់ខ្សែរភ្លើង ទើបតែចាប់ចោរបាន ពេលនេះ ស្រាប់តែមានគោមកស៊ីដើមផ្កាទើបដាំលើសួនទៀត រហូតដល់អភិបាលខេត្តរូបនេះលាន់មាត់ណាស់ មិនចេះចប់សោះ!
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរបើបង្ហោះលើបណ្ដាញសង្គមរបស់លោក ដោយរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងនៅខេត្តរបស់លោក គឺជាហេតុការណ៍ដែលហួសចិត្ត និងធ្វើឲ្យលោកវិលមុខខ្លាំង លោកបានសរសេរយ៉ាងដូច្នេះថា«មិនចេះចប់ អស់ពីដកផ្កាចោល សង្ស័យជនវិកលចារិក ជនសង្ស័យលួចខ្សែភ្លេីងចាត់ការបានហេីយ មកដល់រឿងគោ ដេីរសុីផ្កាតាមសួនទៀត សុំប្រិយមិត្តពេលឃេីញជួយដេញគោផង ចំពោះម្ចាស់គោ មេីលថែគោផង លែងចោលបែបនេះ ខុសច្បាប់ហេីយក្រៅពីដេីរសុីផ្កា នៅអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបេីកបរបន្ថែមទៀត»។
ក្រោយការបង្ហោះសាររបស់ខ្លួនក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបានថ្លែងអំណរគុណ និងពីការយកចិត្តទុកដាក់របស់លោក លើកិច្ចការងារ ពិសេស និងបានសរសេរពីដំណោះស្រាយរបស់លោក ចំពោះហេតុការណ៍នីមួយៗដែលបានកើតឡើងនៅខេត្តព្រះសីហនុកន្លងមកផងដែរ៕