ភ្នំពេញ÷ បុរសជើងខ្លាំងម្នាក់បានទាស់ពាក្យសំដីជាមួយបងស្រីបង្កើតខណ:បងស្តីឲ្យធ្វើឲ្យបុរសចិត្តខ្លាំងរត់យកទឹកក្ដៅកំពុងដាំពុះជះទៅលើមុខបងស្រីចំលើផ្ទៃមុខបណ្ដាលឲ្យរងរបួសត្រូវបានបងប្អូននិងអ្នកជិតខាងយកថ្នាំមកជួយលាបដើម្បីសង្គ្តោះ
ហេតុការណ៏នេះកើតឡើងនៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០
ស្ថិតនៅក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ជនបង្កមានឈ្មោះលឹម ហេឡូ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះលឹមសុខាភេទស្រីអាយុ៣៩ឆ្នាំមុខរបបោកអ៊ុតស្នាក់ផ្ទះជាមួយគ្នា។
តាមប្រភពពីបងស្រីជាជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុប្អូនប្រុសរបស់គាត់ដែលជាជនដៃដល់តែងតែរករឿងគាត់ស្ទើរជារៀងរាល់ថ្ងៃពីមុនគាត់ធ្វើការសំណង់ឥឡូវនេះមិនធ្វើការទេនៅតែផ្ទះសុំតែលុយគាត់ពេលបានលុយហើយយកទៅទិញថ្នាំញៀនជួកអស់គាត់មិនថាអីដែរស្រាប់នៅថ្ងៃកើតហេតុប្អូនគាត់ជាជនដៃដល់បានច្រានទូរឲ្យដួលរប៉ាតរប៉ាយពេញផ្ទះហើយគាត់ក បានស្ដីឲ្យស្រាប់ជនដៃដល់ជាបុរសខ្លាំងផងនោះបានរត់ទៅយកចានមកចាក់ទឹកក្ដៅពីកំសៀវដែលខ្លួនកំពុងដាំពុះជះទៅមុខបងស្រីបង្កើតបណ្ដាលឲ្យរងរបួសត្រូវបងប្អូនជួយសង្គ្រោះទាន់រួចហើយជនដៃដល់ក្រោយពីជះទឹកក្ដៅទៅបងស្រីហើយរត់គេចខ្លួនបាត់មិនបានប៉ុន្មានម៉ោងផងនោះបងស្រីដោយគាត់ទ្រាំនិងទង្វើរបស់ប្អូនប្រុសលែងបានទៀតហើយក៏ដាច់ចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៏រដ្ឋាបាលទួលសង្កែ១ដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុបុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៏ទួលសង្កែ១សាកសួរនិងធ្វើកំណត់ហេតុរួចបញ្ជូូនខ្លួនទៅអធិការដ្ឋានខណ្ឌឬស្សីកែវកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ដោយ៖ សួង សាម