Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកឱ្យពលរដ្ឋខ្មែរ ប្រុងប្រយ័ត្នការឆ្លងមេរោគកូវីដ១៩

​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បាន​ក្រើនរម្លឹក​ឱ្យប្រជាពលរដ្ឋ​ខ្មែរ ឱ្យប្រុង​ប្រយ័ត្ន​​ទប់ស្កាត់ការឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈលោកបានរកឃើញថា ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែ ១០​នាក់​ពាក់មួក​ទាំង​១០ តែ​ពាក់​ម៉ាស់​មាន​តែ​ម្នាក់ ដែល​ពេល​នេះ​ប្រជាពលរដ្ឋ​ហាក់​លែង​ខ្លាច​កូ​វី​ដ​១៩។

ថ្លែងនៅក្នុងពិធីចុះ​ទៅ​ពិនិត្យ​មើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​កត់សម្គាល់​​ថា បងប្អូន​ខ្មែរ​១០​នាក់​ដែល​បើកបរ​ម៉ូតូ គឺ​ទាំង​១០​នាក់​បាន​ពាក់មួក​ការពារ​សុវត្ថិភាព ក៏​ប៉ុន្តែ​សម្តេច​សោកស្តាយ​ដោយ​ឃើញ​១០​នាក់​ជិះ​ម៉ូតូ​មាន​មួក​ពាក់មួក​ការពារ​សុវត្ថិភាព​ទាំង ១០ តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ពាក់​ម៉ាស់​ការពារ ។ “ពី​មុន​ពេល​កូ​វី​ដ​១៩ ចូល​ដល់​កម្ពុជា ខ្មែរ​ពី​មុន​មាន​ជំងឺ​ភ័យ​ខ្លាច​ជ្រុល តែ​ឥឡូវ​បន្លាច​លែង​ខ្លាច​រឿង​កូ​វី​ដ ១៩ ដូច្នេះ​សម្តេច​អំពាវនាវ​ជា​ថ្មី​ថា ម្នាក់​ៗ​ត្រូវ​ការពារ​ខ្លួន ពី​កូ​វី​ដ​១៩ ព្រោះ​ការ​ការពារ​កូ​វី​ដ ១៩ គឺ​ផ្តើម​ពី​មនុស្ស​ម្នាក់​ៗ ព្រោះ​ឪពុក​យើង ប្រពន្ធ​យើង ក៏​មិន​អាច​ជួយ​យើង​បាន​ដែរ”។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៤ កក្កដា​នេះ និស្សិត​ខ្មែរ​សរុប ៩០​នាក់​មក​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត គឺ​រក​ឃើញ​សរុប ២៤ នាក់​ហើយ​ដែល​មាន​កើត​កូ​វី​ដ ១៩ ដូច្នេះ​នៅ​សល់​ប្រមាណ ៧០​នាក់​ទៀត តើ​នឹង​មាន​ទៀត ឬ​អត់?៕ ដោយ៖ត្នោត

 

from: https://tnaot.com/km/m/detail/article/9485056