Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រេត​ស៊ី​លាមក

កាល​ក្នុង​សាសនា​ព្រះសម្មាសម្ពុទ្ធ​ព្រះ​នា​មក​ស្សប មាន​ព្រាហ្មណ៍​កំណាច​ម្នាក់​បាន​និមន្ត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​មក​ឆាន់ ពេល​ព្រះសង្ឃ​មក​ដល់​ផ្ទះ​ហើយ​ព្រាហ្មណ៍​នោះ​បាន​ចាក់​លាមក​ពេញ​ស្នូក​រួច​លើកយក​មក​ប្រគេន​លោក​ហើយ​ក៏​ពោល​ថា ចូរ​លោក​ម្ចាស់​ទាំងឡាយ​និមន្ត​ឆាន់​ឱ្យ​ឆ្អែ​ក​ចុះ ដោយសារ​តែ​អំពើ​បាបកម្ម​ដ៏​អាក្រក់​នោះ​ឯង​លុះ​អស់​អាយុសង្ខារ ព្រាហ្ម​ណ៍​​នោះ​ទៅ​កើតជា​ប្រេត​លិច​ក្នុង​រណ្តៅ​លាមករ​ដ៏​អសោចិ៍ ។

ប្រេត​កំណាច​នោះ​ឈ្មោះ​ទុតិយ​ខា​ទិ​ប្រេត គឺ​ប្រេត​ស៊ី​លាមក ប្រេត​នេះ​លេច​ចុះ​ក្នុង​រណ្តៅ​លាមក​ដល់​បាត​រណ្តៅ​ហើយ​ហើប​មក​វិញ​ក៏​ចាប់​លាមក​ដោយ​ដៃ​ទាំង​ពីរ ស៊ី​ជា​អាហារ​សែន​មហា​ទារុណ ។

ព្រះ​ភគវា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ប្រេត​នុះ កាលពីដើម​ជា​ព្រាហ្មណ៍​កំណាច​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ដោយ​កម្មវិបាក​ចាក់​លាមក​ឱ្យ​លោក​ឆាន់​នោះ ព្រាហ្មណ៍​កំណាច​នោះ​ក៏​ឆេះ​នៅ​ក្នុង​នរក​អស់​រាប់​សែន​ឆ្នាំ រួច​ពី​នរក​ក៏​បាន​មក​សោយផលកម្ម​ជា​ប្រេត​ក្នុង​រណ្តៅ​លាមក​រង​ទុក្ខវេទនា​រហូត​ដល់​ថ្ងៃនេះ ។

from: https://tnaot.com/km/m/detail/article/9674519