អាមេរិក ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយកដ្ឋានពន្លត់អគ្គិភ័យរបស់រដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទថា ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បានបង្កើតកំណត់ត្រាជាង ៨០ម៉ឺនហិកតា ខណៈដែលអគ្គិភ័យមិនបានគ្រប់គ្រងបានល្អ បានបង្ខំឱ្យប្រជាជនជាច្រើនរត់ចេញពីផ្ទះរបស់ពួកគេ។
អ្នកនាំពាក្យនាយកដ្ឋានការពារព្រៃឈើ និងការពារអគ្គិភ័យនៃរដ្ឋកាលីហ្វ័រញ៉ា (Cal Fire) បាននិយាយថា៖ «ក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ យើងមិនដែលឃើញឆ្នាំណា ដែលឆេះអស់ច្រើនបែបនេះទេ»។
នេះពិតជាការបំបែកកំណត់ត្រា ហើយយើងមិនទាន់បានឈានដល់ចុងបញ្ចប់នៃរដូវភ្លើងឆេះនៅឡើយទេ។ យ៉ាងហោចណាស់ មានមនុស្ស ៧នាក់ បានបាត់បង់ជីវិតដោយសារអគ្គិភ័យឆ្នាំនេះ និងសំណង់ប្រមាណ ៣៨០០ ត្រូវបានខូចខាត ឬបំផ្លាញ។
នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយនៅក្នុង Twitter ថា ក្រុមពន្លត់អគ្គិភ័យច្រើនជាង ១៤,១០០នាក់ បាននឹងកំពុងប្រយុទ្ធនឹងភ្លើងឆេះចំនួន ២៤កន្លែង ផ្សេងៗគ្នាគិតត្រឹមរសៀលថ្ងៃច័ន្ទ។
ក្នុងចំណោមអគ្គិភ័យទាំងនោះ គឺ Creek Fire ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ នៅលើដីដ៏ធំ ហើយរហូតមកល់ពេលនេះបានរាលដាលដល់ជាង៣ម៉ឺនហិចតា ហើយមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។
នាយកដ្ឋានបាននិយាយនៅលើបណ្តាញសង្គម Twitter ថា បុគ្គលិកចំនួន ៩៧៦នាក់បានកំពុងប្រយុទ្ធនឹងអគ្គិភ័យដែលបានបន្តកើនឡើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សីតុណ្ហភាពកើនឡើងក្នុងរយៈពេលបីថ្ងៃប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវស្ថានភាពអគ្គិភ័យដែលមានគ្រោះថ្នាក់ និងបានបង្កផលលំបាកទៅលើអ្នកពន្លត់អគ្គិភ័យរដ្ឋកាលីហ្វ័រញ៉ា៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព