កាលពីយប់ថ្ងៃអង្គារ ទី០១ ខែកញ្ញា ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយមហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងចំនួន ១២៩ ទៅលើកម្មវិធីចំនួន១៥ ដែលរួមមានកម្មវិធី Windows និង ASP.NET ផងដែរ។
ក្នុងចំណោមបញ្ហាទាំង១២៩ខាងលើ មាន៣២ គឺទាក់ទងទៅនឹង Remote Code Execution ដែលបញ្ហានេះអាចឱ្យក្រុមអ្នកវាយប្រហារវាយលុកកុំព្យូទ័រអ្នកប្រើប្រាស់ពីចម្ងាយបាន។ ហើយអ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មានបញ្ហា២០ ក្នុងចំណោមទាំង៣២ នោះ ត្រូវបានចាត់ទុកថាជាបញ្ហាដ៏សំខាន់បំផុត ដែលអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់។
ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក បើយោងតាមទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្នើថា “សូមឱ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើបច្ចុប្បន្នភាពទៅលើកុំព្យូទ័ររបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ”។
ហើយខាងក្រោមនេះគឺជាបញ្ជីឈ្មោះបញ្ហាទាំង២០ ដែលក្រុមហ៊ុន Microsoft ចាត់ទុកថាជាបញ្ហាដ៏សំខាន់បំផុត៖
– Windows (CVE-2020-1252)
– On-premise Microsoft Dynamics 365 systems (CVE-2020-16857, CVE-2020-16862)
– Windows Graphics Device Interface (GDI) (CVE-2020-1285)
– Microsoft SharePoint (CVE-2020-1200, CVE-2020-1210, CVE-2020-1452, CVE-2020-1453, CVE-2020-1576, CVE-2020-1595)
– Microsoft SharePoint Server (CVE-2020-1460)
– Windows Media Audio Decoder (CVE-2020-1593, CVE-2020-1508)
– Microsoft COM for Windows (CVE-2020-0922)
– Windows Text Service Module (CVE-2020-0908)
– Microsoft Windows Codecs Library (CVE-2020-1319, CVE-2020-1129)
– Windows Camera Codec Pack (CVE-2020-0997)
– Visual Studio (CVE-2020-16874)
(ប្រភពFB៖ នយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)