Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រមុខរដ្ឋាភិបាលប្រតិកម្ម​​ហាង KTV ​លួច​បើក​ជ្រក​ក្រោម​ស្លាក ​ភោជនីយដ្ឋាន​

ខេត្តព្រៃវែង៖ ​បាន​ប្រកាសចេញពីខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​នេះ​ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មចំពោះហាង KTV ដែលបើកដំណើរការឡើងវិញតែមិនបានបើកជាភោជនីយដ្ឋាន ដោយគ្រាន់តែជ្រកក្រោមស្លាក ភោជនីយដ្ឋាន។

ក្នុងឱកាស​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៤ ខែកក្កដា​នេះ សម្តេច​ ហ៊ុន សែន ​បញ្ជាក់​ថា សម្រាប់​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​ដែល​លួច​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន ត្រូវ​បាន​បង្ក្រាប​នៅ​ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី ១៣ កក្កដា គឺ​ដូរ​ផ្លា​កតែ​ខាង​មុខ តែ​ខាងក្នុង​ជា​ខារ៉ាអូខេ​ដដែល។

សូម​រម្លឹក​ថា ក្រោយ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី ៣ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​អនុញ្ញាតិ​អោយ​បើក​ដំណើរការ KTV ឡើង​វិញ ។ ក៏​ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​កម្សាន្ត និង KTV នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត គឺ​តម្រូវ​ឲ្យ​ទីតាំង​ទាំងនោះ​ត្រូវ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ឡើង​វិញ ប៉ុន្ដែ​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ នៅ​កម្ពុជា ៕ ត្នោត

from: https://tnaot.com/km/m/detail/article/9484900