Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ឲ្យអ្នករាយការណ៍ពិសេស UN គោរពក្រមសីលធម៌ និងសៀវភៅណែនាំ របស់អ្នកកាន់អាណត្តិនៃនីតិវិធី

(​ភ្នំពេញ​)៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បានប្រកាស ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ ស្តីពី ប្រតិបត្តិការ​របស់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ លើកឡើងថា ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក​ស្រី Rhona Smith អ្នករាយការណ៍​ពិសេស ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ នៅ​ប្រទេស​កម្ពុជា ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់ និង​ធានា​សន្តិភាព​សណ្តាប់ធ្នាប់​សង្គម និង​សុខភាព​សាធារណៈ សម្រាប់​បុគ្គល​គ្រប់រូប គឺ​បាន​រំខាន​ដល់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ​។​

​សេចក្តីប្រកាស កត់សម្គាល់ថា អ្នករាយការណ៍​ពិសេស ពុំ​ធ្លាប់​ដែល​បាន​សង្កត់ធ្ងន់​ឲ្យ​បាន​គ្រប់គ្រាន់​ទាល់តែសោះ​ថា ការអនុវត្ត​សេរីភាព​បញ្ចេញមតិ បង្កើត​សមាគម និង​ប្រមូលផ្តុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ករណីយកិច្ច ការទទួលខុសត្រូវ​ពិសេស និង​ដែន​កំណត់​ចែង​ដោយ​ច្បាប់ ដូច​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សាកល ស្តីពី សិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​។​

​សេចក្តីប្រកាស បញ្ជាក់ថា «​ការខកខាន​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ដោយ​ចេតនា មិន​ត្រឹមតែ​បង្ក​ឲ្យ​សាធារណជន មានការ​ភ័ន្ត​ច្រ​លំ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ក្រុមខ្លះ ដែល​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​កេងចំណេញ​ពី​ស្ថានភាព​បែបនេះ សម្រាប់​របៀបវារៈ​លាក់​កំបាំង​របស់​ពួកគេ​»​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ ក៏បាន​បន្ថែមថា «​ក្នុងការ​អនុវត្ត​តួនាទី​ប្រកបដោយ​សត្យានុម័ត និង​វិជ្ជាជីវៈ អ្នករាយការណ៍​ពិសេស​មាន​កាតព្វកិច្ច គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម «​ក្រមសីលធម៌ សម្រាប់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​» ( ពិសេស​មាត្រា ៣ មាត្រា ៦ និង​មាត្រា ១៤ ) និង «​សៀវភៅ​ណែនាំ ស្តីពី ប្រតិបត្តិការ​នៃ​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​» ( ជាពិសេស កថាខណ្ឌ ២៤ និង ៥០ ) ដែល​ចែង​អំពី គោលការណ៍​ទូទៅ សម្រាប់​ការអនុវត្ត​តួនាទី​ខាងលើ សារៈសំខាន់​នៃ​ការប្រមូល​ព័ត៌មាន ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ជាមួយ​គ្រប់​ប្រភព និង​នីតិវិធី សម្រាប់​ការទាក់ទង​ជាមួយ​រដ្ឋាភិបាល​»៕

from: https://tnaot.com/km/m/detail/article/9674382