តាមក្បួនហោរាសាស្ត្រ ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំថោះ ឆុងជាមួយ ឆ្នាំរកា។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកទោះធ្វើអ្វីតែងមិនឆ្លើយតបផលដូចគាប់បំណងប៉ុន្មាននោះឡើយ។
មុខរបរ ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
ស្នេហា ៖ កំលោះក្រមុំបើមានការរីកលូតលាស់ខ្លាំងកាលពីមុនមកពេលនេះចូរប្រយ័ត្នការដើរថយក្រោយរហូតឈានដល់បាក់បែកណាមួយកើតឡើង។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះការប្រកបការងារលោកអ្នកឆាប់មានការប៉ះទង្គិចជាមួយមនុស្សនៅក្បែរខ្លួនណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាចម្រូងចម្រាសកើតឡើង។ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យ គ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបការលំបាក ហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។
ស្នេហា ៖ ប្រុសស្រីមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមល្អប្រពៃ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះការប្រកបការងារអ្វីត្រូវសន្សឹមៗមើលមុខក្រោយពិសេសប្រយ័ត្នគ្រោះក្រុមមនុស្សអុកឡុកយាយី។ចំពោះការបំពេញការងារវិញលោកអ្នកតោងតែបំពេញកិច្ចការចាស់ដែលនៅសេសសល់ពីព្រោះថាផលល្អៗនោះតែងរង់ចាំជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
ស្នេហា ៖ ប្រុសស្រីមានភាពតានតឹងដូចអ៊ំទូកបញ្ច្រាសទឹកគឺងាយថយក្រោយហើយមិនងាយលូតលាស់ទៅមុខទេ។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារទាក់ទងនឹងប្រាក់កាសឬធ្វើកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងផ្តល់នៅពេលក្រោយវិញគ្រាន់កក់ក្តៅផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាស គេអាចយកមកសងវិញទៀតផង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកអាចទទួលរងការប៉ះទង្គិចខាងពាក្យសម្តីឬក៏មានការរកាំចិត្តជាមួយដទៃណាមួយកើតឡើង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។
ស្នេហា ៖ កំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំគ្នាច្រើន។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងមានជោគមានជ័យផង។ក្រៅពីនេះលោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អផងដែរទើបប្រសើរ។
មុខរបរ ៖ សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើងដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកដួងរាសីស្រុតចុះ ហើយទោះប្រកបការងារអ្វីមិនថ្វីដែរទេ គ្រាន់តែទទួលផលប៉ះទង្គិចច្រើនប៉ុណ្ណោះ។លោកអ្នកគប្បីមានចិត្តត្រជាក់និងធ្វើមិនដឹងមិនលឺបញ្ហាខ្លះទើបប្រសឹរ។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ចំណែកការធ្វើដំណើរពេលទៅមានសុវត្តិភាពល្អតែពេលត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំកើតមានការប្រឆាំងគ្នានិងមានរឿងប្រទាំងប្រទើសច្រើន។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញផង។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
ស្នេហា ៖ ប្រុសស្រីមានការស្រុះស្រួលហើយបើមានជម្លោះវិវាទជាពេលល្អក្នុងការដោះស្រាយហើយ។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយមិនថាកិច្ចការអ្វីតែងលូតលាស់ឈានទៅមុខជាសន្សឹមៗជានិច្ច។ការរស់នៅមានភាពសុខដុមដូចសព្វមួយដង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកប្រកបការងារពេញដៃពេញជើងឡើងវិញ។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែចេះថ្លឹងថ្លែងឱ្យបានល្អពុំនោះទេអាចត្រូវបាត់បង់ប្រាក់កាសថែមទៀត។ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
ស្នេហា ៖ ប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរគួរសម ហេតុនេះទោះប្រកបកិច្ចការងារអ្វីតែងជឿនលឿនទៅមុខជានិច្ច។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរប្រាក់រត់ចូលឬរត់ចេញអាស្រ័យទៅលើមាត់ហើយបើមិនចេះប្រើឱ្យចំទិសដៅទេប្រាក់កាសនឹងរត់ចូលថង់លុយអ្នកដទៃអស់ជាក់ជាពុំខានទ្បើយ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមល្អណាស់។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ច្រើនរឿងមិនថាជាកិច្ចការងារ ប្រាក់កាស ឬសូម្បីតែរឿងផ្ទាល់ខ្លួនឃើញថាមានការចម្រើនឈានទៅមុខផងដែរ។
មុខរបរ ៖ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕ប្រភព៖ CEN