Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង់គ្លេសចេញច្បាប់សង្គមថ្មីយ៉ាងតឹងរឹងបំផុតបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្តកើនឡើង

(ក្រុងឡុងដ៍)៖ លោកនាយករដ្ឋមន្រ្តី Boris Johnson កំពុងព្យាយាមគ្រប់គ្រងការរីករាលដាលនៃការឆ្លងជំងឺកូវី១៩ ដោយបានដាក់ចេញច្បាប់ថ្មីមួយ ដែលនឹងត្រូវប្រកាសនៅថ្ងៃពុធ ទី០៩ ខែកញ្ញានេះដើម្បីរឹតបន្តឹងសុវត្ថិភាពលើការជួបជុំគ្នាក្នុងសង្គម នៅទូទាំងប្រទេសអង់គ្លេសយ៉ាងតឹងរឹងបំផុត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោក Boris Johnson បានឲ្យដឹងថាចាប់ពីថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ក្រុមមនុស្សលើសពី៦នាក់នឹងត្រូវហាមឃាត់មិនឱ្យជួបជុំគ្នា ហើងនិងត្រូវទទួលរងពិន័យប្រសិនបើពួកគេមិនគោរពតាម។លោកនាយករដ្ឋមន្ត្រីនិយាយថា “យើងត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់ការរីករាលដាលកូវីដ១៩ ដូច្នេះយើងកំពុងធ្វើឱ្យ​សាមញ្ញ​ និងពង្រឹងច្បាប់ស្តីពីទំនាក់ទំនងសង្គម ដើម្បីឱ្យពួកគេងាយយល់និងអនុវត្ត “។

ចំនួនករណីនៅក្នុងប្រទេសអង់គ្លេសបានចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទោះបីជាការធ្វើតេស្តិ៍កាន់តែច្រើន ហើយចំនួនប្រជាជននៅមន្ទីរពេទ្យគឺទាបជាងកំរិតខ្ពស់បំផុតនៃការផ្ទុះឡើងក៏ដោយក៏នាយករដ្ឋមន្រ្តីនៅតែភ័យខ្លាចថាមិនទាន់គ្រប់គ្រងស្ថានការបាននៅឡើយ។

សូមជម្រាបជូនថា ច្បាប់ថ្មីនេះនឹងមិនអនុវត្តចំពោះកន្លែងធ្វើការឬសាលារៀនទេហើយវានឹងមានការលើកលែងសម្រាប់ពិធីបុណ្យសព និងកីឡាដែលរៀបចំជាក្រុម។ ដោយឡែក ស្កុតឡេនវែល និងអៀរឡង់ខាងជើងបានកំណត់គោលនយោបាយនៃការចាក់សោរផ្ទាល់ខ្លួនរបស់ពួកគេ៕

from: https://tnaot.com/km/m/detail/article/9674323