Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលបាញ់ប្លន់យកម៉ូតូ

ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទី បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឹ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធុល ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

សមត្ថកិច្ច អះអាងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣៖៣០នាទី ទៀបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកម៉ូតូ) មួយកើតទ្បើងនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលួចយក ម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-2502 សេរី២០២០ របស់ជនរងគ្រោះឈ្មោះ ប៊ុត ចិត្រា ក្រោយពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបានទូរស័ព្ទ ទៅបងប្អូនឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ ឲ្យជួយជិះម៉ូតូមើលតាមផ្លូវជាតិលេខ៤ ក្រែងលោបានជួបប្រទះ ។

ពេលនោះឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ បានប្រទះឃើញម៉ូតូដែលជនសង្ស័យបានលួច នៅចំណុចគីទ្បូម៉ែត្រលេខ៣៩និងលេខ៤០ អ្នកទាំងពីរបានយកមួកសុវត្ថិភាព វាយក្បាលជនសង្ស័យ ហើយជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន ភ្លាមជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពដកអាវុធខ្លី បាញ់ទៅលើជនរងគ្រោះទាំងពីរបណ្តាលឲ្យរងរបួស។

ក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឹ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មឿន ហៅ សុខ នឿន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី.៕ដោយ​​ ​​​​​​​​​​​​​​​​​  សួង សាម

from: https://tnaot.com/km/m/detail/article/9674261