ក្រុមចម្រៀងនារីកូរ៉េ BLACKPINK បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ ដែលកាលពីពេលថ្មីៗនេះ ពួកគេបានសហការជាមួយ Selena Gomez ផលិតបទចម្រៀងមួយបទដែលមានចំណងជើងថា «Ice Cream» ។
នេះបើយោងតាម Nielsen Music / MRC Data បទចម្រៀងនេះទទួលបាន ១៨,៣ លាន U.S. streams និង ២៣,០០០ downloads sold ក្នុងសប្តាហ៍ដំបូងរបស់ខ្លួន ដែលបានបញ្ចប់កាលពីថ្ងៃទី ៣ ខែកញ្ញា។
ចំណែកឯតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍ថ្មីនេះវិញ បទចម្រៀងមួយបទនេះឈរនៅលើលេខរៀងទី ១៣ (នៅថ្ងៃទី ៨ ខែកញ្ញានេះ) ដែលជាជោគជ័យមួយយ៉ាងធំធេងនឹងជាការសហការលើកដំបូងរវាងក្រុមចម្រៀង BLACKPINK និង Selena Gomez៕