ឥណ្ឌា ៖ មន្ត្រីរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារ៍ថា ទីកន្លែងទាក់ទាញភ្ញៀវទេសចរកំពូលរបស់ឥណ្ឌា Taj Mahal គ្រោងនឹងបើកឡើងវិញ ៦ខែបន្ទាប់ពីវាត្រូវបានបិទ។
ប្រទេសឥណ្ឌា កាលពីថ្ងៃច័ន្ទ បានយកឈ្នះប្រទេសប្រេស៊ីល ក្លាយជាប្រទេសដែលមានការឆ្លងរាលដាលច្រើនបំផុតទី២ លើពិភពលោកដែលមានចំនួនករណីឆ្លងជាង ៤.២លានករណីនៅពីក្រោយសហរដ្ឋអាមេរិក។
លោក Amit Srivastava អនុប្រធាននាយកដ្ឋានទេសចរណ៍រដ្ឋភាគខាងជើងនៃរដ្ឋ Uttar Pradesh បានប្រាប់ AFP ថា ៖ «ព្រះវិហារ Taj Mahal នឹងបើកដំណើរការជាថ្មីនៅថ្ងៃទី២១ ខែកញ្ញា»។
លោកបានបន្ថែមថា ភ្ញៀវនឹងត្រូវបានកំណត់ត្រឹម ៥,០០០នាក់ក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះពីចំនួនមធ្យមប្រចាំថ្ងៃកាលពីមុនកូវីដ ២០,០០០នាក់។
ទីកន្លែងអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈថ្មីទាំងប្រាំពីររបស់ពិភពលោក ដែលជាចេតិយថ្មកែវនៅភាគខាងត្បូងនៃរដ្ឋធានីញូវដេលី ត្រូវបានបិទចាប់តាំងពីពាក់កណ្តាលខែមីនា ដែលជាផ្នែកមួយនៃការចាក់សោរយ៉ាងតឹងរ៉ឹងការពារពីកូវីដរបស់ប្រទេសឥណ្ឌា។
រដ្ឋ Uttar Pradesh ដែលជាកន្លែងដែលមានវិហារ Taj Mahal គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានករណីឆ្លងកូវីដច្រើនជាង ២៧០,០០០ត្រូវបានកត់ត្រា។
ប្រទេសឥណ្ឌាបានជម្រុញការបើកទ្វារម្តងទៀត ដើម្បីជំរុញសេដ្ឋកិច្ច ទោះបីជាការឆ្លងបានកើនឡើងជាលំដាប់ក៏ដោយ។ ចាប់តាំងពីខែសីហា ប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ថា មានការកើនឡើងខ្ពស់បំផុតនូវករណីឆ្លងកូវីដក្នុងមួយថ្ងៃៗ លើពិភពលោក៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព