
ក្រុមអធិរាជស Real Madrid ត្រូវការចំនួនតែ២ពិន្ទុទៀតប៉ុណ្ណោះ នឹងអាចក្លាយជាម្ចាស់ពានរង្វាន់លីគ La Liga រដូវកាល ២០១៩-២០២០ នេះ ក្រោយពីបន្ដយកឈ្នះក្រុម Granada ដោយលទ្ធផល ២-១ កាលពីយប់មិញនេះ។
២គ្រាប់របស់ក្រុមដឹកនាំដោយលោក Zidane រកបានដោយ Mendy នាទីទី១០ និង Benzema នាទីទី១៦ មុនពេលក្រុមម្ចាស់ផ្ទះសងមួយគ្រាប់វិញនាទីទី៥០ ដោយកីឡាករ Machis។
លទ្ធផលនេះបានធ្វើឲ្យ Real Madrid ត្រូវការចំនួន២ពិន្ទុទៀតប៉ុណ្ណោះ ពោលគឺពួកគេនឹងអាចលើកពាននៅយប់ថៃ្ងព្រហស្បតិ៍ ចូលថៃ្ងសុក្រ វេលាម៉ោង២រំលងអាធ្រាត នាពេលដែលពួកគេស្វាគមន៍ Villarreal៕
ប្រភព៖ Dailymail