Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាងឆេងលុយខ្មែរមានកម្លាំងជាងដុល្លារសាំងហ្គាពួរ តែចាញ់ប្រៀបលុយថៃ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបជាងដុល្លារសាំងហ្គាពួរ ប៉ុន្តែ ខ្សោយកម្លាំងជាងប្រាក់បាតថៃ នេះបើធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃ កម្ពុជានៅថ្ងៃទី ៩ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹម តែ ២៩៩២ រៀល លក់ចេញ ៣០២២ រៀល ខណៈកាលពីថ្មី ។ 

ម្សិលមិញ ទិញចូលរហូតដល់ ៣០០១ រៀល និងលក់ចេញដល់ទៅ ៣០៣១ រៀលឯណោះ ។

ទន្ទឹមនេះដែរសម្រាប់ប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១បាតថៃ ទិញចូល រហូតដល់ ១៣១ រៀល លក់ចេញ ១៣២ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១៣០ រៀល ហើយលក់ចេញតែ ១៣២ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស សំខាន់ៗមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០២ រៀល, ១អឺរ៉ូ ទិញចូល ៤៨២៨ រៀល លក់ចេញ ៤៨៧៦ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៨ រៀល លក់ចេញ ២៩៨៧ រៀល ។

ដោយឡែកសម្រាប់ប្រាក់យន់ចិនថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៥៩៩ រៀល លក់ចេញ ៦០៥ រៀល ខណៈ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៣ រៀល លក់ចេញ ៣៩១២ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៥ រៀល ហើយលក់ចេញ ៣៤៨ រៀល ៕

ផ្តល់សិទ្ធដោយ​៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674128