រាជធានីភ្នំពេញ ៖ មានករណីទុស្សេឆេះខ្សែកាប បណ្តាលឲ្យដាច់ធ្លាក់នៅលើផ្លូវជិតស្ថានីយប្រេងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងទួលពង្រ កែងស្តុបថ្មីភូមិ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ដោយមានការទុស្សេឆេះខ្សែកាប
បណ្តាលឲ្យដាច់ធ្លាក់មកលើផ្លូវ និងឆេះជាច្រើនកន្លែង ខណៈពេលភ្លាមៗនោះដែរ ត្រូវបានប្រជាពលរដ្ឋ នឹងប្រជាកាពារភូមិបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ដែរ តែភ្លើងមិនរលត់ ។ បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចអោយសមត្ថកិច្ចទាក់ទងទៅជំនាញអគ្គិសនីដើម្បីមកបិទភ្លើង។
តាមប្រភពព័ត៌មានបានបន្តឱ្យដឹងថា ខណៈពេលនោះ ជំនាញអគ្គិសនីបានមកដល់ និងហាមប្រាមដល់ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ដោយមិនអោយចូលទៅក្បែរខ្សែភ្លើងនោះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ គួបផ្សំនឹងទីតាំងកើតហេតុខាងលើនោះនៅជិតស្ថានីយប្រេងផងនោះ ។
ក្រោយពេលកើតហេតុ ជំនាញផ្នែកអគ្គិសនីបានមករៀបចំ នឹងតបណ្តាញអគ្គិសនីឡើងវិញជូនប្រជាពលរដ្ឋផងដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព