ភ្នំពេញ÷ក្រុមក្មេងទំនេីង២ទៅ៣ក្រុម មានគ្នាប្រហែល៣០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងខ្សែក្រវាត់ បានបេីកឆាកប្រយុទ្ធគ្នាយ៉ាងប្រសេចប្រសាចដោយមិនទាន់ដឹងមូលហេតុ នៅលេីទឹកដីទីក្រុងកោះពេជ្រ ដែលមើលទៅគួឲ្យភ័យរន្ធត់ ហាក់ដូចជាមិនញញើតសមត្ថកិច្ចនោះឡើយ។
តែទោះជាយ៉ាងណា ក្រុមយុវជនទំនើងទាំងនេះ ត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន កម្លាំងព្រហ្មទណ្ឌខណ្ឌ និងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ បេីកការឡោមព័ទ្ធបង្ក្រាបឃាត់ខ្លួនបានជាង១០នាក់ បញ្ជូនទៅអធិការខណ្ឌចំការមន ទាំងយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ ដើម្បីធ្វើការសាកសួនិងចាត់ការតាមនិតិវិធី៕ ដោយ÷សួង សាម