Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទួលសង្កែលិចទឹកជាប់ តែ​គ្មាន​អាជ្ញាធរ​ឈឺឆ្អាលទេ

រាជធានី​ភ្នំពេញ ៖ ផ្លូវ​លេខ​៩៣ ជា​ផ្លូវដ៏​មមារញឹក​មួយ​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ

ឫស្សី​កែវ តែ​ផ្លូវ​នេះ​បាន​ស្ទះលូ​លិច​ទឹក​ស្អុយ​ជាប់ជា​ប្រចាំ ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់ ។ ប៉ុន្តែ ទោះបី​ស្ថានភាព​ផ្លូវ​នេះ​ដក់​ទឹក​មិន​ស្រក​ទៅ​ណា​ក្តី ក៏​គ្មាន​ឃើញ​អាជ្ញាធរ​ណា​ឈឺឆ្អាល ក្នុង​ការ​ស្ដារ​លូ​ឬ​ដាក់​លូ​ថ្មី​ឡើយ ទោះ​លូ​នៅ​ទីនោះ​ជា​លូ​ចាស់​ហើយ​តូច និង​មាន​តែ​មួយ ហើយ​ដី​ហូរ​ពី​ទី​ខ្ពស់ នាំ​ឲ្យ​ស្ទះលូ​ទឹក​ស្អុយ​លែង​ហូរ ។

កន្លែង​ដែល​លូ​ស្ទះ​ទឹក​ល្ហល្ហាច​នោះ​មាន​តែមួយ​កង់​ទេ ប្រវែង​ប្រហែល​មិន​ដល់​១០០​ម៉ែត្រ​ផង នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់ ។ ទឹក​ដែល​លិច​ផ្លូវនេះ បើ​កន្លែង​ទំនាប​អាច​មាន​ជម្រៅ​ដល់​ជិត​ជ​ង្ក​ង់​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ក្រោយ​ភ្លៀង​រាំង​យូរ​បន្តិច គ្រាន់តែ​ស្រក​តិចតួច​ប៉ុណ្ណោះ ។

គួរ​ឲ្យ​អាណិត​អ្នក​រស់នៅ​ម្តុំ​នោះ​ណាស់ តែង​នាំ​គ្នា​រៃ​លុយ​តាម​ការ​ស្ម័គ្រចិត្ត​ជួល​គេ​បូម តែ​មិន​បាន​ប៉ុន្មាន​ផង ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ស្ទះ​ជា​ថ្មី​ទៀត ។ កំណាត់​ផ្លូវ​នេះ​បាន​ខូច​ស្ទើរ​ទាំងស្រុង និង​រឹតតែ​បង្ក​ការ​លំបាក​ទាំង​អ្នក​ភូមិ​នៅ​ទីនោះ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​តាម​យានជំនិះ​គ្រប់​ប្រភេទ និង​ថ្មើរជើង ព្រោះ​ត្រូវ​លុយ​ទឹក​ស្អុយ ។

អាណិត​តែ​ក្មេង​ៗ​ទេ ដែល​ពេល​នេះ​សាលា​បើក​វិញ​ហើយ ពិតជា​ត្រូវ​ដើរ​កាត់ទឹក​ស្អុយ​ទៅ​រៀន​ហើយ ។តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​និយាយ​ថា ផ្លូវ​លេខ​៩៣​ជា​ផ្លូវ​តាំងពី​សម័យ​បារាំង​មកម្លេ​៉ះ ទោះបីជា​ផ្លូវ​មិនសូវ​ធំ​ក្តី ។ ផ្លូវ​នោះ​ក៏​ដូច​ជា​ផ្លូវ​ទូទៅ​ក្នុង​ក្រុង​ដែរ កាលពីមុន​ខូច​អស់​តែក្រោយ​ការ​អំំ​ពា​វ​នាវ​របស់​សម្ដេច​តេ​ជោ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ឲ្យ​ពលរដ្ឋ​ជួយ​ធ្វើ​ផ្លូវថ្នល់​ឡើងវិញ​ព្រោះ​យើង​ក្រ​តាម​រយៈ​គោល​នយោបាយ​៥០​បូក​៥០ ផ្លូវ​លេខ​៩៣​មួយ​កំណាត់​វែង​ចាប់ពី​ផ្សារ​តូច​ទៅ​ដល់​សាលា​ពញាក្រែក​ត្រូវ​បាន​សម្ដេច​ជួយ​ចាក់​បេតុង​ឲ្យ​១០០% ។

ចំណែក​ផ្លូវ​នេះ​ចាប់ពី​សាលា​ពញាក្រែក​ទៅ​ផ្លូវ​រថភ្លើង ប្រជាពលរដ្ឋ​បាន​ចូលរួម​កសាង​តាម​រូបមន្ត​៥០​បូក​៥០ និង​បាន​ដាក់​លូ​ដោយ​ខ្លួនឯង ។ ពេល​នេះ​លូ​ចាស់​តូច ហើយ​ធ្វើ​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ផង មិន​អាច​ធានា​បាន​នាំ​ឲ្យ​ស្ទះ​ទឹក​លិច​បែប​នេះ ស្រប​ពេល​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​កុះករ ។ពេល​នេះ​មនុស្ស​កាន់តែ​ច្រើន យានយន្ត​កាន់តែ​ច្រើន ផ្លូវ​តូច លូ​ក៏​ស្ទះ ទឹក​ស្អុយ​ក៏​លិច តើ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​អ្នកដំណើរ​ឆ្លងកាត់​ពិបាក​បែប​ណា ?

គេ​តែង​សរសើរ​ផ្លូវ​នេះ​គ្រប់​គ្នា ទោះ​មាន​ចរាចរណ៍​មមាញឹក ហើយ​មាន​រថយន្ត​ដឹក​ដី​ធ្ងន់​ៗបន្តកន្ទុយ​គ្នា​រាល់ថ្ងៃ គ្រាន់តែ​ចាក់​បេតុង​មិនជា​ក្រាស់​មាន​ឆ្អឹង​ប្ញ​ស្សី​សោះ នៅ​ជាប់​រហូត​ដល់​សព្វថ្ងៃ ។ ឥឡូវ​មួយ​កំណាត់​ពីសា​លា​ពញាក្រែក​ទៅ​ផ្លូវ​រថភ្លើង​ត្រូវ​ខូច​មែន​ទែន​​ហើយ សំខាន់​មក​ពី​ទឹក​លិច​ស្ទះលូ​ជាប់​ជា​ប្រចាំ​នា​រដូវវស្សា​នេះ ។ ប្រជា​ពល​រដ្ឋ​បាន​ទទូច​ស្នើ​ដល់​អាជ្ញាធរ សង្កាត់ ខណ្ឌ និង​រាជធានី សូម​ចាប់អារម្មណ៍​ជួយ​ដោះ​ស្រាយ​កំណាត់​ផ្លូវ​លេខ​៩៣​នេះ​ផង ព្រោះ​ឮ​តែ​គម្រោង តែ​មិនឃើញ​ធ្វើ​អ្វី​សោះ​យូរ​ឆ្នាំ​មក​ហើយ ៕ ​

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674067