Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​គ្រាន់តែឃើញសមត្ថកិច្ចភ្លាម​ យុវ​ជន២នាក់ជិះចូលព្រៃ រួចផ្តួលម៉ូតូ​ចោល

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​កាច់ និង​កម្លាំង​ប្រជា​ការពារ ចុះ​បង្ក្រាប​ករណី​ក្មេង​ទំនើង​ជិះ​ម៉ូតូ​កាន់​កាំបិត​ចំនួន១​ករណី បម្រុង​នឹង​វាយ​កាប់​ចាក់​គ្នា​នៅ​តាម​ដងផ្លូវ ។

ហេតុការណ៍​ចុះ​បង្ក្រាបករណី​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​២​និង​២២​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា ៖ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ជនសង្ស័យ​ពីក្រោយ​ជាប់​ៗ​នោះ ​សង្ស័យក៏​​បាន​បោះ​កាំបិត​ចោល​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន លុះ​ដេញ​ទៅ​ដល់​ចំណុច​ចំការ​ស្វាយ​នៅ​ក្បែរ​អង់​តែ​ន​ទូរស័ព្ទ​ ក្នុងភូមិ​អូរ​រអិល ស្រាប់តែ​ជនសង្ស័យ​​ជិះ​ម៉ូតូ​ចូល​ក្នុង​ព្រៃ ហើយ​ផ្ដូ​ល​ម៉ូតូ​ចោល ​រួច​ក៏​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​ចំនួន​១​គ្រឿង ។តាម​​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​​បន្ត​ថា វត្ថុ​តាង​ដែល​នគរបាល​ដកហូត​បាន​រួម​មាន ៖ ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ​ស៊េរី​​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ ពុំ​ស្គាល់​អត្តសញ្ញាណនោះ​ទេ ​បាននាំគ្នា​​រត់គេច​ខ្លួន​បាត់ ហើយ​នគរបាល​កំពុង​តាម​ប្រ​ម៉ា​ញ់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674056