Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រយៈពេល៨ខែ ដើមឆ្នាំ២០២០ ដំណាំស្រូវរងផលប៉ះពាល់ ប្រមាណជាង១សែនហ.ត

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលTNAOT APP បានទទួល​កាល​ពីពេលថ្មីៗនេះ បានឱ្យដឹងថា ដំណាំស្រូវនៅខេត្តចំនួន១០ កំពុងរងផលប៉ះពាល់ និងខូចខាតដោយ​គ្រោះ​រាំងស្ងួត។ ដំណាំស្រូវបានទទួលរងផលប៉ះពាល់សរុបចំនួន១៣៤ ៥៣២ហ.ត ស្មើនឹង៩,៨៤%។

បើតាមការវាយតម្លៃ ដំណាំស្រូវ ដែលបានរងផលខូចខាតជាក់ស្តែង មានចំនួនសរុប ៧៦៨៥ហ.ត​ ស្មើនឹង​៥,៧​១% នៃផ្ទៃដីផលប៉ះពាល់សរុប។

ផលិតកម្មដំណាំស្រូវរដូវវស្សា ក្នុងឆ្នាំ២០២០នេះ ល្បឿន​ការងារបង្ក​បង្កើនផលដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី៣១ ខែសីហា មានផ្ទៃដីភ្ជួររាស់​សម្រេចបា​ន​ចំនួន ២៦២៦ ២៥៩ហ.ត។

នៅក្នុងខែសីហា ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សា បានធ្វើការដាំដុះបានចំនួនជាង២ ៥៤៧ ៤២០ហ.ត ស្មើនឹង៩៨,៤៣% នៃផែនការចំនួន២៥៨៨១៣០ហ.ត។

ដោយឡែក ការប្រមូលផលស្រូវស្រាល ដើមរដូវវស្សាវិញ ការប្រមូលផលស្រូវស្រាល​សម្រេចបាន​ចំនួន១៨១ ៦២៤ហ.ត ដោយទទួលបរិមាណផលស្រុបចំនួន ៧៤០ ៣០៧តោន លើសឆ្នាំមុនចំនួន ៥៥៣៣៩តោន និងទទួលបានទិន្នផលគិតជាមធ្យម ៤,០៧៦តោន/ហ.ត។

សម្រាប់ការភ្ជួររាស់ដោយគោ-ក្របីមានចំនួន ២៤១៤១ហ.ត និងដោយគ្រឿងយន្តមានចំនួន២៦០២ ១១៨ហ.ត តិចជាងឆ្នាំមុនចំនួន ២៧ ៦៦៦ហ.ត នៃផ្ទៃដីសាបសម្រេចបានចំនួន១៤ ៥៦៣ហ.ត តិចជាងឆ្នាំមុនចំនួន៨០០៣ហ.ត។

ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ២៥៤៧ ៤២០ហ.ត ស្មើនឹង ៩៨,៤៣% នៃផែនការចំនួន២៥៨៨ ១៣០ហ.ត លើសឆ្នាំមុនចំនួន ៧១ ១៩៩ហ.ត៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9674054