Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់២នាក់របួសធ្ងន់២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នៅតាមផ្លូវជាតិលេខ ៤

ភ្នំពេញៈរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូូតូពេញមួយទំហឹងបណ្តាលឲ្យបុរសពីរនាក់ស្លាប់ចំណែកពីនាក់ទៀតរងបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ១៣ខែកក្កដាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពរដ្ឋនៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកនិចធូពណ៌ខៀវពាក់ស្លាក ព្រៃវែង1P-3434បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក

កាមរីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-3173បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿនក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្លាប់២នាក់ចំណែក២នាក់ទៀតទាំងម្ចាស់រថយន្តនឹងភាគីម៉ូតូរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយដោយឡែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ផេង ភា

from: https://tnaot.com/km/m/detail/article/9484053