Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រេត​មាន​កាយក្រហម​រងាល​ព្រោះ​សម្លាប់​ចៀម

ទោស​នៃ​ការ​សម្លាប់សត្វ​ចៀម​នាំ​កំណើត​ទៅ​កើតជា​ប្រេត​ដែល​មាន​រូប​កាយ​គ្របដណ្តប់​ដោយ​ឈាមក្រហម​រងាល​គួរ​អនិច្ចា​ពេក​ក្រៃ ព្រោះ​រូប​កាយ​ប្រេត​នោះ​មិន​ស្បែក​គ្រប​ដណ្ត​ប់​ឡើយ ។

ប្រេត​នោះ​ឈ្មោះ​និ​ច្ឆ​វី​បុ​រិ​ស​ប្រេត គឺ​ប្រេត​មាន​រាង​កាយ​រងាល​ឥត​មាន​ស្បែក​គ្រប់​ដណ្តប់ ។ ប្រេត​នេះ​អណ្តែត​នៅ​ឯអាកាស​វេហា​ក្បែរ​ជើងភ្នំ​គិ​ជ្ឈ​កូដ មាន​ពពួក​ហ្វូងបក្សី​ចំពុះ​ដែក​ទាំងឡាយ​ដេញ​តាម​រោម​ឆាប​ចឹក និ​ច្ឆ​វី​បុ​រិ​ស​ប្រេត​នោះ​ឯង​ក៏​ដល់​នូវ​ទុក្ខវេទនា​ក្រៃ​លែង ក៏​ស្រែក​ទ្រហោ​យំទួញ​ថ្ងូរ​ឥត​ល្ហែ ។

ព្រះសម្មាសម្ពុទ្ធ​នៃ​យើង​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​សត្វ​ប្រេត​នុះ​កាលពីដើម​ជា​អ្នក​សម្លាប់សត្វ​ចៀម​មិន​ញញើត​ដៃ ព្រោះតែ​បាបកម្ម​នេះឯង​បណ្តាល​ឱ្យ​ប្រេត​នោះ​រងាល​ខ្លួនប្រាណ​ឥត​ស្បែក​គ្រប​សង្កត់ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674034