Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឱមនុស្សស្រីអើយពិបាកខ្លាំងម្ល៉េះ! ​នាងសម្រាលកូនតែម្នាក់​ឯង​​លើ​​ផ្លូវ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​តែ​ម្នាក់ឯង​នៅ​តាម​ចិញ្ចើម​ផ្លូវ បន្ទាប់ពី​បាន​លែងលះ​ជាមួយ​ប្តី​ទាំង​ខ្លួន​កំពុង​ពពោះ​កូនក្នុង​ផ្ទៃ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ខាង​មុខហាង​លក់​ទូរស័ព្ទ​ដៃ ​ចំណុច​កែង​រវាង​មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​លេខ​១៩៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​សន្តិសុខ​យាមនៅ​ក្បែរ​ចំណុច​ខាងលើ បាន​ឲ្យ​ដឹង​ថា គាត់​ឃើញស្ត្រី​រូប​នេះ​ដើរមក​ដេក​នៅ​ខាង​មុខ​សំយាប​ហាងលក់​ទូរស័ព្ទ​ដៃ​នេះ​ចំនួន​២​យប់​មក​ហើយ ដោយ​មាន​ស្ពាយ​កាបូប​មួយ​ជាប់​នឹង​ខ្លួន​ផង តែ​មិនឃើញ​មាន​ប្តី​ឬ​សាច់ញាតិ​ណា​ម្នាក់​មក​ដេក​ជាមួយ​ទេ ហាក់ដូចជា​ជនអនាថា​ដែល​គ្មាន​ទីពឹង ។

លុះ​នៅ​វេលា​ម៉ោង​​​ជាង​៣​ទៀប​ភ្លឺ​នោះគាត់​ឮ​សំឡេង​ស្ត្រី​រូប​នេះ​ស្រែកថ្ងូរ ហាក់ដូចជា​ឈឺពោះ​សម្រាល​កូន តែ​ដោយនៅ​កន្លែង​នោះ​ស្ងាត់ ទើប​មិន​មាន​អ្នក​ទៅ​ជួយ​មើល ។

មួយសន្ទុះ​ក្រោយមក គាត់​បាន​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​ស្ត្រី​រូប​នេះ​សម្រាលកូន​តែ​ម្នាក់ឯង​បាត់​ទៅ​ហើយ គឺ​សម្រាល​បាន​ទារក​ម្នាក់ តែ​នៅ​មិន​ទាន់​បាន​កាត់​ទងផ្ចិត​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ។ ភ្លាម​ៗ​នោះ គាត់​បាន​ស្រែក​ប្រាប់​អ្នក​ធ្វើ​ដំណើរ​កាត់​តាម​ទីនោះ​ឲ្យ​មក​ជួយ​ផង និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ស្ត្រី​សម្រាលកូន​នេះ​ថា គាត់​ឈ្មោះ ចាន់ ដា​វី អាយុ​២៩​ឆ្នាំ ជា​ជនអនាថា គ្មាន​ទីពឹង​នោះ​ទេ ។ កាលពីមុន​មាន​ប្តី​និង​មានកូន​ចំនួន​២​នាក់​រួច​មក​ហើយ ប៉ុន្ដែ​ពេល​ដែល​នាង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​មួយទៀត ដែល​ជា​កូន​ទី​៣ ប្តី​នាង​ក៏​បាន​បែកបាក់​លែងលះ​គ្នា​ទៅ ។

ចំណែកកូន​ៗ​ទាំង​២​នាក់​នោះ បាន​ទៅ​នៅ​ជាមួយនឹង​ប្តីរបស់​នាង ។ រីឯ​រូប​នាង​ក៏​ធ្លាក់ខ្លួន​ក្លាយជា​ជនអនាថា​ដើរ​ដេក​តែ​តាម​សំយាបផ្ទះ​គេ ទាំង​កំពុង​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ​គ្រប់​ខែ​ទៅ​ហើយ ។បន្តិច​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឲ្យ​មក​ដឹក​ស្ត្រី​រូប​នេះ​ទៅ​សង្គ្រោះភ្លាម​ៗ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674015