
ខ្សែប្រយុទ្ធរបស់ក្លិប Sheffield United លោក David McGoldrick បានក្លាយជាកីឡាករបាល់ទាត់ចុងក្រោយនៃក្របខ័ណ្ឌ Premier League ដែលបានក្លាយជាជនរងគ្រោះ បន្ទាប់ពីមានការរើសអើងពូជសាសន៍លើជនជាតិស្បែកខ្មៅ ។
ក្លិបនៅឯ Premier League បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ McGoldrick និងប្តេជ្ញាមិនឱ្យមានការរើសអើសជាតិសាសន៍នោះទេ ។
រឿងហេតុដែលដឹងថាមានគេរើសអើងជាតិសាសន៍នេះទៅលើកីឡាកររូបនេះ គឺបន្ទាប់ពីប៉ូលិស West Midlands បានចាប់ខ្លួនក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ បង្ហោះសារប្រកាន់ជាតិសាសន៍ ហើយបានបញ្ជូនសារនេះទៅកាន់ខ្សែការពារ Wilfried Zaha របស់ក្លិប Crysta Palace ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports