ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀននៃអធិការខណ្ឌទួលគោកបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង ១និងកម្លាំង គណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានឃាត់ខ្លួននារីស្រស់ស្អាតមួយរូបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។
កាលពីថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង១០ និង០០នាទីនៅចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថានារីសង្ស័យខាងលើមាន ឈោ្មះ គង់ ស្រីពៅ ហៅ យូរី អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦” ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បច្ចុប្បន្ននារីសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕ ផេង ភាព