Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋ​នៅ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​ នឹង​ត្រូវ​ប្ដូរ​ទៅ​រស់នៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់វិញនៅចុងខែកក្កដា

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ដែល​បាន​រើ​ទៅ​រស់នៅ​បណ្តោះអាសន្ន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ នឹង​ត្រូវ​ប្ដូរ​ទៅ​រស់នៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​តាម​​បណ្តោយ​ប្រឡាយ​ស្ទឹង​មាន​ជ័យ​វិញ​នៅ​ចុងខែ​កក្កដា​នេះ ខណៈ​ដែរ​ការដ្ឋាន​ស្ថាបនា​ប្រឡាយ និង​ផ្លូវ​អម​ប្រឡាយ​ស្ទឹង​មាន​ជ័យ​នឹង​រួចរាល់​ឆាប់​ៗ​នេះ ។

ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​នៃ​ការ​សិក្សា​ទិន្នន័យ​មូលដ្ឋាន​នៃ​សហគមន៍​នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ​និង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ស្វែងរក​ការ​គាំទ្រ​មតិ​លើ​វិស័យ​រៀបចំ​ផែនការ​នគរ​រូប​ប​នី​យ​កម្ម​នឹង​ការ​គ្រប់គ្រង​ដីធ្លី​នា​ព្រឹក​ថ្ងៃ​ទី ១៣​ខែកក្កដា​ ឆ្នាំ​២០២០ ​នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា

បើ​គិត​មក​ដល់​ពេល​នេះ​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​ជិត​ឈាន​ដល់ទី​បញ្ចប់​ហើយ គឺ​នៅ​ក្នុង​បំណាច់​ខែកក្កដា ​ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន ឲ្យ​ទៅ​ស្នាក់​នៅ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​ជា​បណ្ដោះអាសន្ន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​ឲ្យ​ពួក​គាត់​មក​រស់នៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួក​គាត់ ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រទាន​កម្ម​ឲ្យ​ពួក​គាត់​នៅ​ដី​មួយ​ឡូត៍​ម្នាក់​នៅ​តាម​បណ្ដោយ​ប្រឡាយ​បឹង​ស្ទឹង​មាន​ជ័យ​នេះ​៕ ត្នោត

from: https://tnaot.com/km/m/detail/article/9482470